Song Title:បុប្ផាម្ចាស់ស្នេហ៍
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១) រសៀលគងភ្នំ ចិត្តយំមិនចេញ ចិត្តបងទន្ទេញតែឈ្មោះបុប្ផា ស្រឡាញ់អូនណាស់ណាម្ចាស់ចិន្តា សេចក្តីស្នេហាថ្លៃថ្លាកន្លង។
២) វាចាភ្នែកស្រីស្តីប្រាប់រឿងពិត ប្រាប់ថាស្នេហ៍ស្និទ្ធិពិតលើរូបបង រៀមយល់ច្បាស់ហើយណាស្រស់នូនល្អង តែកម្មពៀរបងចងពីអតីត។
បន្ទរ) ស្តាយអើយសែនស្តាយក្លិនបុប្ផា ស្តាយចិត្តស្នេហាមិនបានរួមរឹត ព្រោះបងមានគូប្រចាំជីវិត មិនអាចក្បត់ចិត្តខ្លាចកម្មវេរា...។
៣) បុប្ផាក្រពុំបងមិនហ៊ានបេះ មិនហ៊ានប្រឡេះខ្លាចផ្កាវេទនា ស្រឡាញ់អូនណាស់សួរទ្រាំគ្រាំក្រា ជាតិក្រោយប្រាថ្នាជួបផ្កាម្ចាស់ស្នេហ៍។