Khmer Oldies

Wat-Phnom CD # 58
ស៊េរី "រំដួលស្ទឹងសងែ្ក"
បុប្ផាពង្រ
Artist: ស៊ីន ស៊ីសាមុត
First Verse: ពង្រស្វាយជ្រុំជំរុំបុប្ផា ក្លិនក្លែបផ្កាស្លាខ្ទរខ្ទារក្រពុំ
Lyric
១. ពង្រស្វាយជ្រុំជំរុំបុប្ផា ក្លិនក្លែបផ្កាស្លាខ្ទរខ្ទារក្រពុំ វាលដង្កៀបក្តាមត្រដេវិចយំ ជំនួសរូបខ្ញុំជាអ្នកចម្ងាយ ។
២. ស្រុករលាផ្អៀរជាងារចំបែង ព្រៃមូលអាឡែងភូមិគោកបន្ទាយ ព្រះធាតុកប់ស្រូវ ជាស្រុកខាងម្តាយ ភូមិអណ្តូងខ្នាយបាយខុនចងដៃ ។
បន្ទរ. ខែរះបាំងភ្នំ ទ្រនំក្រាំងលាវ ភូមិគ្រោះភូមិគ្រាវព្រះបាលិល័យ ជ្រៃបាក់ស្វាយទង បងសូមតោងស្បៃ អូនកុំដោះដៃ បំភ្លេចរូបបង ។
៣. បុប្ផាពង្រស្តាប់ផ្គរដើមឆ្នាំ ពាក្យបងផ្តែផ្តាំទាវតូចទងវង បើផ្កាបាំងស្លឹករៀមកាច់ទាំងទង សូមចិត្តញាតិផង កុំសើចនិន្ទា ។
