Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

បុប្ផា​បណ្ដូល​ចិត្ត

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

បុប្ផា​បណ្ដូល​ចិត្ត

Artist: ស៊ីន ស៊ីសាមុត

Genre: Bolero Lent

First Verse: បើ​អូន​បាន​បង​អូន​អើយ​កុំ​ភ័យ

Lyric

១. បើអូនបានបងអូនអើយកុំភ័យ
បងជាកវីចេះថ្នមបំពេ
ទៅណាមកណាក៏មិនខ្មាសគេ
អូនប៉ុណ្ណឹងដែរមានអីត្រូវព្រួយ។

២. នៅជាមួយបងនួនល្អងកុំគិត
ចិត្តបងស្មោះពិតស្នេហ៍តែអូនមួយ
ជួបគ្នាថ្មីៗរឿងអីត្រូវព្រួយ
មានញាតិគេជួយការពាររាល់ថ្ងៃ។

៣. ដើរលេងសប្បាយចាយវាយតាមចិត្ត
អូនអើយកុំគិតណាឆោមពិសី
អូនជាបុប្ផារីកនៅក្នុងដៃ
បងជាកវីដាក់ផ្ទាប់ឱរា។

៤. បងស្រឡាញ់អូនដូចក្បូននិងទឹក
រាល់ពេលល្ងាចព្រឹកនឹកឈ្មោះបុប្ផា
បងយកឈ្មោះអូនលាក់ក្នុងចិន្ដា
ព្រោះខ្លាចបុប្ផាមានគេបេះបាន។

បន្ទរ៖ ៣-៤

YouTube Video