Song Title:បុប្ផាឋានសុបិន
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ផ្ដើមៈ (ប) ព្រលឹងបងអើយនៅទីណា បងអន្ទះសាចង់យល់ភក្ត្រ
បងចាញ់សម្រស់ស្រស់វរលក្ខណ៍ ជំពាក់ជាប់ចិត្តកែមិនបាន
(ស) អ្នកណាវង្វេងមកពីណា ហ៊ានពោលស្នេហាមិនមើលប្រាណ
ថយចេញឲ្យឆាប់កុំរំខាន ឋាននេះជាឋានរបស់ខ្ញុំ
១- ( ប) បងមិនព្រមចេញទេពិសី សុខចិត្តតែក្ស័យដោយសារម៉ុម
(ស) កុំចង់មកល្បួងលួងស្នេហ៍ខ្ញុំ ក្រមុំខ្លាចខុសប្រពៃណី
២ - (ប) កំហុសប៉ុន្មានបងរ៉ាប់រង មិនឲ្យមាសបងព្រួយហឫទ័យ
រៀមសូមថ្នាក់ថ្នមឆោមពិសី លុះក្ស័យជីវិតឥតបែកបែរ
បន្ទរ - (ស) ទេ!ទេ!អូនមិនហ៊ានទេបង ប្រណីស្រីផងកំពូលស្នេហ៍
(ប) បើអូនមិនព្រមស្ម័គ្របងទេ បងសុខចិត្តក្ស័យព្រោះនួនល្អង
--- ភ្លេង ---
៣ - (ស) ឈប់សិនកុំអាលគិតចិត្តខ្លី អូនព្រមបេតីហើយណាបង
(ប) បងអរខ្លាំងណាស់ស្រស់ទងវង (រួម) យើងរួមស្នេហ៍ស្នងលុះក្សិណក្ស័យ ដូចផ្ការីកថ្មីឋានសុបិន