Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បុប្ផា​ដូនទាវ

Artist: ស៊ីន ស៊ីសាមុត

Genre: Saravann

Lyric

១. (ស) អំបុកស្រូវថ្មីស្រីសម្រាំងទុក
ផ្លែឈើគ្រប់មុខទុកយកទៅភ្ជុំ
បងចាំជួបអូននៅវត្តឯកភ្នំ
កន្លែងជួបជុំក្រោមដើមពោធិ៍ជ្រៃ។

២. (ប) អូនជាអ្នកមានស្លៀកខៀនស៊ីដែង
ពាក់អាចត្រួយចេកស្រក់ក្រងថ្មីៗ
បុប្ផាដូនទាវបងសូមថ្នមបី
អូនល្អលើសស្រីក្រុងបាត់ដំបង។

៣. (ស) អូនពូនភ្នំខ្សាច់
(ប) បងដើរកាច់ផ្កា
(ប+ស) យកមកបូជាអុជធូបបន់ផ្សង
(ស) ជាតិនេះសូមជួប
(ប) តែស្រស់នួនល្អង
(ប+ស) ព្រះអើយជួយផងកុំមើលបំណាំ។

៤. (ប) ចិត្តបងជាប់ស្នេហ៍តែបុប្ផាមួយ
(ស) ទ្រូងអូនធ្លាប់ព្រួយរាប់ខែរាប់ឆ្នាំ
(ប+ស) សង្កាត់ពាមឯកជួយកត់ចំណាំ
ស្នេហ៍ខ្ញុំស្នេហ៍ចាំជួបគ្នាជាគូ។

បន្ទរ ១.

English