Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បិសាច​ក្រមុំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១ - បើកទ្វារឲ្យបងផងណាព្រលឹង ម្ដេចក៏បាត់មាត់ស្ងាត់ឈឹង រឿងអ្វីស្រីខឹងដេញបងណាអូន បើកទ្វារសិនមកមាសស្ងួន បងរងាខ្លាំងណាស់នឹមនួន អូនករុណាបងផង
២ - ដាច់ចិត្តម្ល៉េះអូនស្ងួនលែងស្រដី ភ្លៀងព្យុះខ្លាំងណាស់ណាស្រី ប្រណីបើកទ្វារឲ្យបងចូលផង សូរផ្គររន្ទះឆ្លើយឆ្លង យប់ជ្រៅណាស់ហើយណានួនល្អង បងគេងឯណាទៅ?
៣ - តើបិសាចក្រមុំឬអ្វី? តើបិសាចក្រមុំឬអ្វី? សូមប្រណីប្រាប់ការពិតមក អូនអើយឆ្លើយឲ្យត្រង់មកកែវពន្លក ខ្លោចចិត្តទេបងទួញសោយសោក បោកខ្លួនព្រោះតែស្ងួនមួយ
៤ - ទោះអូនជាស្រីបិសាចក៏ដោយ ក៏ស្នេហ៍មិនប្រែថយក្រោយ ចិត្តមួយថ្លើមមួយលុះគ្រាអវសាន ថ្វីបើអ្នកស្រុកគ្រប់ប្រាណ ចោទអូនជាបិសាចសាមាន្យ ក៏បងនៅតែស្នេហ៍
( ភ្លេង )
៥ - បំណាច់ស្រលាញ់លង់ចិត្តទៅហើយ មិនវិលទៅភូមិវិញឡើយ អូនអើយស្ដាប់បងៗសូមអង្វរ អូនម្ដេចក្បត់ចិត្តស្មោះសរ យើងកំពុងតែកសាងល្អ ហេតុម្ដេចក៏ប្រែប្រួល?

English