Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បាត់ដំបង​មាន​អ្វី​ឆ្ងាញ់

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

Lyric

១ (ប) បាត់ដំបងៗ មានអ្វីឆ្ងាញ់ទេ? (ស) អូ!មានហូរហែរ មិនខ្វះទេណា (ប) តើមានអ្វីខ្លះកែវកនិដ្ឋា សូមមេត្តារៀបរាប់ប្រាប់ផង (ស) សូមចាំស្តាប់ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង (២ដង) (ប) អរគុណនួនល្អងបងចាំស្រាប់ហើយ។ ២ (ស) បាត់ដំបងៗ មានសព្វបែបយ៉ាង មានមាក់ប្រេងមាក់ប្រាង ដូងខ្ទិះនិងស្វាយខ្ទិះ មានក្រូចពោធិ៍សាត់ផ្អែមឆ្ងាញ់ពិសេស ចាំខ្ញុំបេះជូនបងពិសារ (ប)អរគុណហើយៗ កែវកនិដ្ឋា (២ដង) ញាំពីនាក់ ទើបបងព្រមញាំ។ ៣ (ស)បាត់ដំបងៗ មាផ្អកត្រីប្រៃ (ប) អូ! ទ្រាប់អំពិលខ្ចី ឆ្ងាញ់ណាស់ព្រលឹង លក់នៅឯណា? (ស)អូ!នៅឯភូមិស្នឹង (ប)បើអញ្ចឹងយើងនាំគ្នាទៅ (ស) យើងកាត់តាមផ្លូវភ្នំសំពៅ (២ដង) (ប)រួចហើយហូសទៅ លេងបរប៉ៃលិន។ បន្ទរ (ស) ប៉ៃលិនៗ មើលផ្លែធូរេន (ប) អូ!ក្រអូបមែនទែនឆ្ងាញ់ណាស់ណាម៉ុម (ស) ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ ពណ៍លឿងទុំ ដូចមាសឆ្អិនឆ្អៅ (ប) បរប៉ៃលិននិងបាត់ដំបងសប្បាយណាស់ពៅ (២ដង) បងលែងចង់ទៅភ្នំពេញវិញហើយ៕

English