Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

បាត់ដំបង​បណ្ដូលចិត្ត

Wat-Phnom CD # 25
អនុស្សាវរីយ៍​បាត់ដំបង​ទី​២

បាត់ដំបង​បណ្ដូលចិត្ត

Artist: ស៊ីន ស៊ីសាមុត

First Verse: បង​ដើរ​មាត់​ស្ទឹង​ឮ​ជ្រឹង​ពួន​យំ

Lyric

១. បងដើរមាត់ស្ទឹងលឺជ្រឹងពួនយំ
ឆ្លងដល់ជំរុំចម្ការក្រូចស្រី
ម្លិះរួតប្រឹងរីកទទួលកវី
ប្លែកតែរូបស្រីមិនឃើញភក្ត្រា។

២. អូនដើរបេះក្រូចបងលួចមើលម៉ុម
ចម្ការស្រីធំជាច្រើនហិចតា
សាវម៉ាវចេញផ្លែសង្កែចេញផ្កា
ដូចណាត់ចិន្ដាឲ្យជួបកវី។

៣. តោវត្តតាមឹមគ្រហឹមដាក់ខ្ញុំ
ការពាររូបម៉ុមក្រពុំពេញវ័យ
អូនចុះងូតទឹកលើស្ពានបោះថ្មី
បងភ្លឹកស្មារតីព្រោះស្រីល្អណាស់។

៤. រឿងបាត់ដំបងចងចិត្តខ្ញុំហើយ
ស្ទឹងសង្កែអើយកុំហូរបញ្ច្រាស
សូមលោកមេបាមីងមាក្មេងចាស់
ជួយប្រណីខ្លះដល់កវីផង។

បន្ទរ ៣.

YouTube Video

Related YouTube Video: