Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កេងកង​អភ័ព្វ

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១. កេងកងបាត់កូនបោកខ្លួនស្រែកយំអើយស្រែកយំ
សួលើទ្រនំស្វែងរកបុត្រភ្ងា បុត្រភ្ងា
ធ្លាប់ចាំសំបុកទទួលអាហារ
និត្យនៅនិទ្រាក្រោមស្លាបរាល់ថ្ងៃ ។

២. បែរទៅគូគាប់ប្រែស្លាប់ចាកឋានអើយចាកឋាន
ដោយសារដៃព្រានលួចបាញ់ប្រល័យ ប្រល័យ
មុននឹងស្លាប់ចោលផ្ដាំមើលបុត្រថ្លៃ
កម្មអ្វីចង្រៃបាត់កូនទៅណា។

R. បង្គងធ្លាប់សួ តាមពួរវល្លិជ្រៃ
សំបុកកាច់ថ្មីលើខ្ទមអ្នកតា
ឱ!កូនសម្លាញ់ទុកស្មើសង្ខារ
តើលោកអ្នកណាយកកូនខ្ញុំទៅ ។

៤. ឱ!សត្វលោកអើយនេះហើយវាសនាអើយវាសនា
រឿងអនត្តាលោកាទៀងនៅ ទៀងនៅ
ព្រាត់ប្ដីព្រាត់កូនព្រាត់សូន្យហ្មងសៅ
ជីវិតគិតទៅរស់នៅមិនទៀង ៕

English