Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បណ្តាំ​ស្នេហ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១) . ឱ ! យប់យន់ស្ងាត់ខ្យល់ផាត់រំភើយ អាធ្រាតអូនកើយលើខ្នើយហត្ថា ដៃស្តាំចាប់ថ្នមបីបមកាយា ដៃឆ្វេងរៀមរ៉ា ទ្រកេសាពៅ។

(២) . ព្រះច័ន្ទល្អឆើតអើតពីវេហាស៍ ញញឺមភក្រ្តាក្នុងរាត្រីជ្រៅ ហត្ថរៀមស្រពន់ប្តូរឲ្យកើយភ្លៅ កាយបងនិត្យនៅ បំពេរពិសី។

បន្ទឬ . ផ្ទាំងពពកសជួយលំអច័ន្ទ តារាស្ម័គ្រប្រាណកំដររាត្រី ជាព្រេងមិនព្រាត់ បងកត់សំដី មានផ្កាយរាត្រី ជាសាក្សីផង ..

(៣) . រលត់ចម្រៀងច័ន្ទឆៀងបន្ទាប ព្រលឹងសៀមរាបក្រោកឡើងស្តាប់បង ស្អែកបែកមុំហើយ កែវអ្ហើយចាំចង បណ្តាំស្នេហ៍ស្នង មុនអរុណរះ ៕

English