Song Title:បណ្ដាំស្ទឹងខៀវ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា
សាងកោដ្ឋស្នេហាលាងស្នាមទឹកភ្នែក
សុផាតព្រាត់ស្នេហ៍ដួងខែកម្សត់ ព្រាត់ពីជើងមេឃ
អំពិលអំពែកព្រាត់ពន្លឺកាយ។
២. បណ្ដាំស្ទឹងខៀវសាដៀវដាច់ខ្សែ
ទំនួញទ្រខ្មែរទឹកភ្នែកលាយបាយ
ហាស្លាក់ជាក់ស្លែងដូចខ្លែងដាច់ខ្សែ រសាត់បាត់ឆ្ងាយ
បេះដូងត្រូវខ្នាយកាយត្រូវព្រួញព្រាន។
៣. រឿងប្ដីកម្សត់គួរកត់គួរចាំ
ប្រពន្ធចិត្តប្រាំក្រញាំតណ្ហា សាមាន្យ
ទឹកឡើងគង់ស្រកពស់គង់សកបាន
តែរឿងកល្យាណចែកឋានទៅហើយ។
៤. លាភ្នំបាណន់សាយណ្ហក្រោយផ្នូរ
លោហិតស្រក់ហូរលើផ្នូរត្រាណត្រើយ
ជាតិនេះឃើញតែសាកសពដួងចិត្ត ផ្ដិតជាប់ខ្នល់ខ្នើយ
ជាតិក្រោយសូមចិត្តនាងកុំសាវា។
បន្ទរ ១.