Song Title:បងឯងជាព្រាននារី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) . (សុទ្ធា) ឆ្លើយភ្លាមទៅៗកុំនៅស្ងៀម (រ៉ន) ម្តេចអឹមអៀនមិនស្រដីអោយដឹងការ
(សាវឿន) ស្រលាញ់មួយណាៗៗៗ (សុទ្ធា) ស្រលាញ់មួយណា ? (រ៉ន) ស្រលាញ់មួយណា ?
(សាវឿន) ស្រលាញ់មួយណា ? (រួមគ្នា) សូមវាចាភ្លាមៗទៅ (២ដង) ...
(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា
(សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ?
(រ៉ន) ទីមួយគឺជាអ្នកណា ? (សាវឿន) ទីមួយគឺជាអ្នកណា ?
(រួមគ្នា) សូមរៀមរ៉ាឆ្លើយភ្លាមទៅ (២ដង) ...
(៣) . (សាមុត) បងសុំទោសៗណាពិសី អូនទាំងបីសូមប្រណីកុំខឹងណា
ការពិតស្រលាញ់ៗៗស្មើគ្នា (សុទ្ធា) មិនព្រមឡើយណា ! (រ៉ន) មិនព្រមឡើយណា !
(សាវឿន) មិនព្រមឡើយណា ! (ស្រីរួម) តើអ្នកណាប្រពន្ធដើម ? (២ដង) ..
(៤) . (សាមុត) គ្មានទេដើមគ្មានទេចុងទាំងអស់គ្នា !
(ស្រីរួម) ក្តៅអស្ចារ្យប្រុសឬស្យាព្រាននារី
(សាមុត) ជេរបងមកចុះៗស្រស់ឆោមឆវី
(សុទ្ធា) បងឯងជាព្រាននារី ! (រ៉ន) បងឯងជាព្រាននារី !(សាវឿន) បងឯងជាព្រាននារី ! (ស្រីរួម) ចង់តែស៊ីសាច់ទេ (២ដង) ៕