Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បង​ស្បថ​មុខ​ចេតិយ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

ផ្ដើមៈ (ប) ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!... ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!... ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!... ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!ហ៊ឺ!...
ហ៊ឺ!ៗៗៗៗៗ... ហ៊ឺ!ៗៗៗៗៗ.... បើស្រលាញ់ៗម្ល៉ឹងៗ តើអូនដឹងជឿចិត្តបងទេ (ស) ដឹងដែរជឿដែរ ថាប្រុសស្នេហ៍មិនខុសពីសត្វរំពេ ភ្លេចទន្លេពេលចាប់មច្ឆាបាន
១ - (ប) បងសូមស្បថៗៗ ប្រាកដជាស្នេហ៍មួយគ្មានពីរបី បងសូមស្បថមុខចេតិយ បងបេះផ្កានេះរីកថ្មី សៀតសក់ស្រីបញ្ជាក់ថាដៃក្ដិចផ្កាតែមួយ
២ - (ស) ក្ដិចហើយឲ្យផ្ការលួយ ផ្កាអើយផ្កាព្រួយថ្ងៃមួយមិនខាន (ប) ទេ!បងស្បថជូនកែវកល្យាណ ស្បថប្រាំធាននរណាហ៊ានតែក្បត់ គ្រប់អាវុធប្រហារចុះ
បន្ទរ - (ស) អូ! រាហូម្ដងលេបចន្ទថ្លា ម្ដងលេបសុរិយា នរណាជឿរាហូបាន (ប) មែនហើយតែបងមិនដូចស្រីស្មាន រាជសីហ៍រកគុហាបាន ស្លាប់រស់ប្ដូរប្រាណៗ មិនហ៊ានលីលាចោលគុហាឡើយ
៣ - (ស) ទឹកជ្រោះហូរទៅហើយ ព្រះអើយមិនដែលត្រឡប់វិញទេ សូម្បីតែដីដែលគេ ធ្លាប់ដើររួចហើយឃើញទេ លែងថែរិះរេបឹងស្ទឹងទន្លេក្លាយជាសមុទ្រ
៤ - (ប) ជើងមេឃភ្នែកមើលមិនផុត ស្នេហ៍យើងបងស្បថធំផុតអ្វីៗ (ស) តែបើស្នេហ៍ប្រែជាឥតន័យ ស៊ូតែក្ស័យរស់ធ្វើអ្វីខ្ពើមលោកិយ ដូចអវិចីនរកដដែល ៕

English