Song Title:បងស្នេហ៍តែលីណា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ឡា......... ឡា.........
១. បងស្នេហ៍តែលីណា
រាល់ថ្ងៃពេញចិត្តហ៊ានប្តូរជីវិតតែនឹងលីណា
បងសូមសច្ចាប្រាប់ព្រលឹងថា
I Love You, I Love You។
២. ពេញចិត្តតែលីណា
គឺមានតែអ្នកដែលចិត្តបងស្ម័គ្រលុះសូន្យសង្ខារ
បងសូមសច្ចាប្រាប់ព្រលឹងថា
I Love You, I Love You។
៣ .ឈ្មោះក៏ពិរោះទាំងរូបក៏ស្រស់លើសនារី
ចិត្តយើងទាំងពីរមិនអាចបំភ្លេចគ្នាបានឡើយ
លីណាមាសបងអើយបងនេះហើយជាគូគាប់
លុះដល់ជីវិតស្លាប់ក៏ភ្លេចមិនបាន។
៤. មានតែរូបលីណា
រាល់ថ្ងៃប្រាថ្នាឲ្យបានជាគ្នាលុះគ្រាអវសាន្ត
បំភ្លេចមិនបាន ឱ!កែវកល្យាណ
I Love You, I Love You, Love You។
បន្ទរ ៣.
ទីបញ្ចប់ៈ ឡា......... ឡា.........