Song Title:បងរស់ព្រោះអូន
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ក្រោមមេឃលើដីមានតែស្រីមួយ
ដែលជាជំនួយនៃរឿងជីវិត
ខ្លួនអូនស្នេហ៍អូនជាទឹកអម្រឹត
ជួយប្រោះជីវិតឲ្យមានដង្ហើម។
២. មច្ឆារស់បានអាស្រ័យគង្គា
រុក្ខជាតិនានាអាស្រ័យសន្សើម
រូបបងរស់បានអាស្រ័យថ្លៃថ្លើម
ជួយជាដង្ហើមផ្សើមឫសសង្ខារ។
៣. ក្នុងលោកនេះណាកល្យាណ
គ្មានអ្វីសំខាន់ដល់បងឡើយណា
មានតែអូនមួយជាត្រួយនេត្រា
ដែលរៀមប្រាថ្នាជាគូលុះក្ស័យ។
៤. ទោះជាផែនដីរលាយសូន្យៗ
ស្នេហ៍បងនិងអូនមិនសូន្យទេថ្លៃ
ស្នេហ៍រស់គង់វង្សរុងរឿងរាល់ថ្ងៃ
គ្មានអ្វីប្រល័យស្នេហ៍យើងបានឡើយ។
បន្ទរ ៣.