Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កូន​អើយ​អាណិត​ម៉ែ

Wat-Phnom CD # 164
ចម្រៀង​ពៅ-វណ្ណារី​ជ្រើសរើស​ពិសេស

កូន​អើយ​អាណិត​ម៉ែ

Artist: ប៉ែន រ៉ន

First Verse: ពេល​ឃើញ​មុខ​កូន​នឹក​ស្ងួន​ពុំងា ដែល​ឃ្លាតឆ្ងាយ​គ្នា

Lyric

១. ពេលឃើញមុខកូននឹកស្ងួនពុំងា ដែលឃ្លាតឆ្ងាយគ្នាបាត់ទៅសូន្យឈឹង
ម្តាយនៅរងាកំព្រាតែនិង បុត្រីព្រលឹងតែមួយ ។

២. កូនអ្ហើយកុំសួររកមុខប៉ាអ្នក ថ្លើមម្តាយស្ទើរធ្លាក់ព្រោះតែទុក្ខព្រួយ
ប៉ាអ្នករត់ចោលម្តាយនិងកូនមួយ ទុកឲ្យយើងព្រួយក្រៀមក្រំ ។

បន្ទរ. ម្តាយយំម្តាយស្រែក ម្តាយហៅម្តាយផ្តាំ ថានៅរង់ចាំ រង់ចាំប៉ាកូនគ្រប់ជាតិ
ម្តាយយំម្តាយស្រែក ម្តាយហៅម្តាយផ្តាំ ថានៅរង់ចាំ រង់ចាំប៉ាកូនគ្រប់ជាតិ ។

៤. កូនអ្ហើយឈប់សួររកប៉ាទៀតទៅ ប៉ាអ្នកឃោឃៅគួរឲ្យខ្មាសញាតិ នេះគឺកម្មយើងសាងមកគ្រប់ជាតិ ត្រូវតែទ្រាំទៀតណាកូន ៕

YouTube Video