Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

បង​នាំ​ខ្មៅ​រត់

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

បង​នាំ​ខ្មៅ​រត់

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

First Verse: កាល​បង​ចោល​ឈូង​ត្រូវ​ទ្រូង​ស្រី​ខ្មៅ

Lyric

១. កាលបងចោលឈូងត្រូវទ្រូងស្រីខ្មៅ ម៉ែអូនកោះហៅផ្តាច់ខ្មៅពីបង
ស្រីៗជួយខឹងគេចាប់បងចង ដៃជាប់ចំណង បងច្រៀងអង្វរ...ណាអូនអើយ...ណាអូនអើយ...។

២. បងច្រៀងលោះខ្លួន ខ្មៅអូនមិនលែង បងស្រែកក្តែងៗខ្មៅអូនបន្ទរ
បងទ្រាំមិនបាន បងលើកខ្មៅព ខ្មៅអើយកុំង ខ្មៅអើយកុំជេរ...ណាអូនអើយ..ណាអូនអើយ...។

៣. បងពង្រត់ខ្មៅនៅថ្ងៃឡើងសក្តិ បងបីមិនដាក់រហូតស្រុកគេ
ខ្មៅអើយគេងទៅ បងនៅបំពេរ ក្រោកឡើងមាសមេ អូនពាក់អាវថ្មី ណាអូនអើយ...ណាអូនអើយ...។

៤. បងស្រលាញ់ខ្មៅកើយភ្លៅរាល់ថ្ងៃ ក្លិនខ្មៅជាស្បៃទុកកេរឲ្យប្តី
អូនចង់ទៅស្រុកដោយសាររឿងអ្វី បើម៉ែជេរស្តី ខ្មៅអូនវិលវិញ...ណាអូនអើយ..ណាអូនអើយ...។

YouTube Video