Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កូន​អើយ​កុំ​សួរ

Wat-Phnom CD # 79
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

កូន​អើយ​កុំ​សួរ

Artist: ហួយ មាស

First Verse: ពេល​ឃើញ​មុខ​កូន​នឹក​ស្ងួន​ពុំងារ

Lyric

១. ពេលឃើញមុខកូននឹកស្ងួនពុំងារ ដែលឃ្លាតឆ្ងាយគ្នាបាត់ទៅសូន្យឈឹង
ម្តាយនៅរងាកំព្រាតែនិង បុត្រីព្រលឹងតែមួយ ។

២. កូនអ្ហើយកុំសួររកមុខប៉ាអ្នក ថ្លើមម្តាយស្ទើរធ្លាក់ព្រោះតែទុក្ខព្រួយ
ប៉ាអ្នករត់ចោលម្តាយនិងកូនមួយ ទុកឲ្យយើងព្រួយក្រៀមក្រំ ។

បន្ទរ. ម្តាយយំម្តាយស្រែក ម្តាយហៅម្តាយផ្តាំ ថានៅរង់ចាំ រង់ចាំប៉ាកូនគ្រប់ជាតិ
ម្តាយយំម្តាយស្រែក ម្តាយហៅម្តាយផ្តាំ ថានៅរង់ចាំ រង់ចាំប៉ាកូនគ្រប់ជាតិ ។

៤. កូនអ្ហើយឈប់សួររកប៉ាទៀតទៅ ប៉ាអ្នកឃោឃៅគួរឲ្យខ្មាសញាតិ នេះគឺកម្មយើងសាងមកគ្រប់ជាតិ ត្រូវតែទ្រាំទៀតណាកូន ៕

YouTube Video