Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បក្សា​ស្លាប​ដែក

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. មើលរៀមរ៉ាសង្ហាទេអូន ហ៊ឺ ហ៊ឺ ហ៊ឺ
បងអាចជូនអូនហើរលើមេឃ
បងជាអ្នកបើកបក្សាស្លាបដែក ហ៊ឺ ហ៊ឺ ហ៊ឺ
នៅលើមេឃមានតែបងទេ។

២. ចង់ទៅណាបងជូនទៅភ្លាម ហ៊ឺ ហ៊ឺ ហ៊ឺ
ចង់ទៅរាមឬក៏កោះកុង
ឬកំពង់សោមឬតាកែវក្រុង ហ៊ឺ ហ៊ឺ ហ៊ឺ
ឬមួយក៏ចង់ទៅបាត់ដំបង។

៣. បងមិនខ្លាចទេខ្យល់ព្យុះភ្លៀង
បងហោះហើរច្រៀងបំពេវេហាស៍
បងខ្លាចតែអូនទេជីវ៉ា
ខ្លាចអូនថាពុំមេត្តាបង។

៤. ឆ្លើយមួយម៉ាត់មកណាពិសី ហ៊ឺ ហ៊ឺ ហ៊ឺ
ថាប្រណីបងទៅនួនល្អង
រៀមចាំយូរហើយណាស្នេហ៍ស្នង ហ៊ឺ ហ៊ឺ ហ៊ឺ
កុំឆ្លើយឲ្យបងអស់សង្ឃឹមណ៎ា។

English