Song Title:បក្សាសំកាំង
Artist: សូ សាវឿន
Genre:
Lyric
១) បក្សាសំកាំងហាអេអឺអើយបក្សាសំកាំងអើយ(២ដង) នៅលើបឹងរាំងហាអេអឺអើយសំកាំងរកត្រីអើយ(២ដង)។
២) បើបងចេញទៅហាអេអឺអើយទៅរកចំណីអើយ(២ដង) នឹកដល់អើយអូនស្រីហាអេអឺអើយអូនចាំសម្បុកអើយ(២ដង)។
៣) ពេលបងចេញទៅហាអេអឺអើយអូនគេងកើតទុក្ខអើយ(២ដង) ដើមឈើណាពុកហាអេអឺអើយបងអើយកុំទំអើយ(២ដង)។
៤) ត្រីណាធំៗហាអេអឺអើយបងអើយកុំចាប់អើយ(២ដង) ក្រែងលោវិនាសខ្លួនស្លាប់ហាអេអឺអើយប្រញាប់វិលវិញអើយ(២ដង)។