Song Title:នឹកអូនគ្រប់វេលា
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero
Lyric
១. ព្រឹកនឹកអូន ថ្ងៃនឹកអូន យប់នឹកអូន នឹកអូនគ្រប់វេលា
ស្រមៃឃើញតែស្រស់ពំងា ជាប់ដួងចិត្តបង នឹកអូន នឹកអូន
អូនដឹងឬទេ ដឹងទេ ថាបងនឹកណាស់ ពេលវេលា រដូវចេះតែផ្លាស់
បងនឹកអូនណាស់ នឹកណាស់ ផ្លាស់មិនបាន ផ្លាស់មិនបាន ផ្លាស់មិនបាន
តើកល្យាណដឹងទេ ថាបងនឹកអូន?
(ច្រៀងម្តងទៀត)
ពោល៖ គ្រប់ពេល ដែលបងឃ្លាតកាយ ឆ្ងាយពីគ្នា គ្រប់វេលា បងក៏នៅតែនឹកអូន
២. ព្រឹកនឹកអូន ថ្ងៃនឹកអូន យប់នឹកអូន នឹកអូនព្រោះស្នេហា
បងគេងសុបិនឃើញភក្ត្រា ញញឹមដាក់បង នឹកអូន នឹកអូន
បើសិនបាត់អូន បាត់អូនបាត់ពីឱរា រៀមច្បាស់ជាត្រូវសូន្យសង្ខារ
បើខ្វះស្នេហា ស្នេហា រស់មិនបាន មិនបានឡើយ មិនបានឡើយ
កែវបងអ្ហើយដឹងទេ ថាបងនឹកអូន ។