Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

នឹក​ឃើញ​ទាំងអស់

Wat-Phnom CD # 33
កាស្សែត​ពស់មាស លេខ​១

នឹក​ឃើញ​ទាំងអស់

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

First Verse: នឹក​ឃើញ​ទាំងអស់ ⁣ស្រណោះ​គ្រា​ដែល​កន្លង

Lyric

១. នឹកឃើញទាំងអស់
ស្រណោះគ្រាដែលកន្លង
អូននិងបង
ចងក្រងកម្រងស្នេហា។

២. នឹកឃើញថ្មីៗ
ពេលស្រីគេងកើយហត្ថា
ហើយវាចា
ប្រាប់ថាអូនស្នេហ៍តែបង។

៣.​ បងស្រឡាញ់ ស្រឡាញ់ហើយសែនអាណិត
អាសូរចិត្ត អាសូរជីវិតនួនល្អង
បង​នឹង​ថែ ​មិន​ឲ្យហ្មង
ជួយចាំផង ព្រះអើយខ្ញុំផ្សងប៉ងសូមសច្ចា។

៤. នឹកឃើញជានិច្ច
មិនបំភ្លេចឡើយស្នេហា
ទោះយ៉ាងណា
ក៏ខំរក្សាលុះក្ស័យ។

បន្ទរ ១.

YouTube Video