Khmer Oldies

Wat-Phnom CD # 113
ចម្រៀងខ្សែភាពយន្តខ្មែរ
បងលាសិនហើយ
Artist: ស៊ីន ស៊ីសាមុត
Writer: ស៊ីន ស៊ីសាមុត
Music Arrangement: ម៉ែរ ប៊ុន
Genre: Slow
First Verse: នាវាជីវិតកំរិតឲ្យបងចេញទៅ
Lyric
១. នាវាជីវិតកម្រិតអោយបងចេញទៅ ចាកឆ្ងាយចោលពៅ អោយនៅកំព្រា តំណក់ទឹកភ្នែក ជ្រែកក្តីវេទនា បងលាសិនហើយណាចរណៃ ។
២. បងខំតស៊ូដើម្បីរស្មីជីវិត ស្លាប់រស់មិនគិត ទេណាពៅស្រី ទម្ងន់ស្នេហា ធ្ងន់លើសផែនដី គឺដួងចិត្តស្រីហើយនិងបង ។
R. ចូរអូនចាំផ្ទះ រក្សាខ្លួនប្រាណ កុំអោយល្អៀងបានពីបំនង បំណុលជីវិតស្រែកហៅរកបង មិនយូរទេនួនល្អង បងនឹងវិលមករកស្រី ។
៣. សែននឹកស្រណោះស្រណោះមិនអស់មិនហើយ កាយធ្លាប់កៀកកើយ រួមភិសម័យ នឹកពៅចេះផ្គាប់ គ្មានទាស់ហឫទ័យ ក្នុងនាលោកីយ៍គ្មានស្រីស្មើ ៕
