Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

នារី Monica

Wat-Phnom CD # 3
ចម្រៀង​អត្ថាធិប្បាយ

នារី Monica

Artist: កង ផាណូ

First Verse: ស្រី​ស្រស់​សង្ហា បាន​មីនីកា​ពាក់​វែនតា​ធំៗ

Lyric

(១) . ស្រីស្រស់សង្ហា បានមីនីកាពាក់វែនតាធំៗ បើកឡានថ្ងៃមួយ សើចដាក់ខ្ញុំ មុខក្រមុំរូបស្រស់
ប្រុសៗដេញតាម ចោមស្នេហ៍ស្រីៗសម័យ ស៊ីវីល័យមែន ភពផែនដែនខ្មែរប្រដូចមិនបាន។

(២) . អុញ ! ឡានអស់សាំង មុខស្លាំងឈរពាំងកណ្តាលផ្លូវ ឡានរុញមិនទៅធ្វើស្ទះផ្លូវ ប៉េអឹមមកដេញ ស្រីពៅ ចុះចេញដេញស៊ីក្លូធ្វើមុខជូរ មុខដូចគំនូរ ពុំគួរស៊ូចោលកេរកណ្តាលខ្មាស់។

(៣) . ប្រុសផ្អើលឈូឆរ ឃើញស្រីល្អឈរកណ្តាលផ្លូវ រុញឡានមិនទៅ ពៅចង់យំឈប់ស្ងៀមចំបែង កើតទុក្ខម្នាក់ឯងចង់ធ្វើខែង ថ្លែងប្រាប់គេថា ស្រីស្រស់សង្ហា បានមីនីកាអស់សាំងកណ្តាលផ្លូវ ។

YouTube Video