Khmer Oldies

Wat-Phnom CD # 104
ចម្រៀងខ្សែភាពយន្តខ្មែរ
កូនខឹងអ្នកណា?
Artist: រស់ សេរីសុទ្ធា
First Verse: ឱ!កូនពន្លកពៅមាសម្តាយអើយ កូនឃ្លានបៅហើយបានជាកូនយំ
Lyric
ពោល៖ កូនខ្ញុំយំ កូនឃ្លានបៅហើយ កូនម្តាយ កូនម្តាយ
១. ឱ!កូនពន្លកពៅមាសម្តាយអើយ កូនឃ្លានបៅហើយបានជាកូនយំអើយ រឺមួយជាអ្នកណាគេវាយដំ បានជាកូនយំ យំដូច្នេះណា?
២. កូនពៅពន្លកពៅមាសម្តាយអើ្ហយ កូនកើតឡើងហើយហែលរងទុក្ខា អភ័ព្វខុសគេនៅក្នុងលោកា ឃ្លាតពីហត្ថា ថ្នមបីបំពេរ ។
បន្ទរ. កូនយំព្រោះខឹងនឹងម្តាយឬអី កូននៅក្មេងខ្ចីមិនទាន់យល់ទេ ទឹកភ្នែកម្តាយសឹងក្លាយជាទន្លេ ទុក្ខផ្ទួនសែនទ្វេ ស្ទើរតែក្សិណក្ស័យ ។
៣. ខ្ញុំសូមអង្វរសំពះបាទា សូមលោកមេត្តាប្រោសប្រាណប្រណី ជាតិនេះរូបខ្ញុំគ្មានប្រាថ្នាអ្វី ក្រៅពីកូនស្រី កូនពៅតែមួយ ៕
