Song Title:ធីតាវិមានមាស
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១ (ស) ព្រួយអើយសែនព្រួយ ខ្លួនមួយព្រួយគ្មានពេលរសាយ ព្រួយព្រោះចិត្តស្នេហ៍មិនអាចនិយាយ ជាតិនេះហួសហើយ ព្រះអើយចិត្តស្នេហ៍មិនបាន។
២ (ប) ផ្កាយអើយផ្កាយដួងចិត្ត ខ្ញុំស្នេហ៍ស្និទ្ធតែដួងចិត្តមិនហ៊ាន លួចស្រលាញ់ផ្កាយខ្វល់ខ្វាយពេញប្រាណ ឈោងចាប់មិនបានប្រាណអើយហ្មងសៅ។
បន្ទរ (ស) មេឃអើយជួយផង ស្រាយចំណងដែលចងនៅ
(ប) ជួយផងជួយតម្រង់ផ្លូវ តើតម្រូវឲ្យនៅរស់របៀបណា។
៣ (ស) បើស្នេហ៍ប្រៀបបាននឹងផ្សែង ហួតហែងមិនដូចរដូវវស្សា
(ប) សន្សើមក៏ឃ្លាតខានបៀតបុប្ផា ខែណាឆ្នាំណាផ្កានឹងរីកស្រស់បាន។
បន្ទរ (ប) មេឃអើយជួយផង ស្រាយចំណងដែលចងនៅ
(ស) ជួយផងជួយតម្រង់ផ្លូវ តើតម្រូវឲ្យនៅរស់របៀបណា។
៣ (រួម) បើស្នេហ៍ប្រៀបបាននឹងផ្សែង ហួតហែងមិនដូចរដូវវស្សា សន្សើមក៏ឃ្លាតខានបៀតបុប្ផា ខែណាឆ្នាំណាផ្កានឹងរីកស្រស់បាន។