Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កូន​កំសត់

Wat-Phnom CD # 68
ចម្រៀង​ដកស្រង់​ចេញ​ពី​ថាស

កូន​កំសត់

Artist: រស់ សេរីសុទ្ធា

First Verse: ខ្យល់​បក់​បោក​ត្រជាក់​ម៉្លេះ​ទេ ⁣នឹក​សៀវហួ

Lyric

I.ខ្យល់បក់បោកត្រជាក់ម្ល៉េះទេ
នឹកសៀវហួ នឹកសៀវឆៀវ
កូនកម្សត់អឺយ កូនគ្មានឪពុកម្ដាយ
ដូចវាយោបក់បោកចុងព្រឹក្សា
ដើមឈើញ័រចុះឡើង ដើមឈើញ័ររំភើយ
កូនដូចជាស្លឹកនៃដើមឈើ
កូនដូចជាស្លឹកឈើញ័ររំភើយ ហា៎...
ឆាប់វិលមកជិតក្បែរនឹងម្ដាយ។

II.ពន្លឺថ្ងៃក្ដៅឧណ្ហៗ
នឹកសៀវហួ នឹកសៀវឆៀវ
កូនកម្សត់អឺយ កូនគ្មានឪពុកម្ដាយ
ពេលវេលាកន្លងឥតនឹកនា
ពាំយកវ័យកុមារ ពាំយកពេលវេលា
កូនក្មេងមិនត្រូវវេទនា
ក្មេងមិនត្រូវគ្មានឪពុកម្ដាយទេ ហា៎...
ឆាប់វិលមកជិតក្បែរនឹងម្ដាយ។

បន្ទរ ៖ II

YouTube Video