Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ទំនួញ​ហ្គីតា​មាស

Wat-Phnom CD # 48
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ទំនួញ​ហ្គីតា​មាស

Artist: ស៊ីន ស៊ីសាមុត

Writer: គង្គ ប៊ុនឈឿន

First Verse: ឃើញ​ស្រមោល​ម្លប់​ពោធិ៍​ត្រ​ជាក់​អស្ចារ្យ

Lyric

១. ឃើញស្រមោលម្លប់ពោធិ៍ត្រជាក់អស្ចារ្យ
ដូចរូបជីវ៉ាដែលធ្លាប់មេត្តាប្រណី
ថ្នមច្របាច់គក់ក្និចក្នក់ប្រលែងនឹងប្ដី
ឱ!គន្ធាផ្កាព្រៃតើថ្លៃបាត់ទៅទីណា។

២. ត្បូងពេជ្រនិលមាសប្រាក់រាប់រយម៉ឺនលាន
សូមប្ដូរជាទានក៏ប្រៀបពុំបានហត្ថា
អង្រឹងធ្លាប់ដេកអង្រែកធ្លាប់ដាក់ផល្លា
ចានឆ្នាំងខ្សឹបសួរថាតើស្រស់ជីវ៉ាបាត់ទៅណាហើយ។

៣. ឥឡូវហ្គីតាវាចាសួរបង
សួររកនួនល្អងម្ចាស់កន្ទេលខ្នើយ
ខ្ទមកែវខ្ទមមាសម្ចាស់អើយទៅណាហើយ
ព្រលឹងបងអើយបងសែនរងា។

៤. ទំនួញហ្គីតាចចារប្រាប់ស្រុកប៉ៃលិន
ស្នេហ៍ដូចសុបិនមាសឆ្អិនគ្មានក្ដីមេត្តា
បងយំរាប់ព្រៃស្រីសើចជាមួយសង្សារ
ដៃបងឱបហ្គីតាជីវ៉ាឱបប្រុសគូស្នេហ៍ថ្មី។

បន្ទរ ១.

YouTube Video