Song Title:ទំនួញទឹកដីទល់ដែន
Artist: អ៊ិន យ៉េង
Genre:
Lyric
១) . ទឹកដីទល់ដែន ភពផែនយួនខ្មែរ ធ្លាប់លោមប្រលោមម្ចាស់ស្នេហ៍ យោលបំពេមាសមេយប់ថ្ងៃ
ឥលូវមាសស្ងួន ខ្លឹមខ្លួននឹមនួនដោះដៃ ចិត្តមិនស្មោះអស់និស្ស័យ រៀមក្រក្រីកម្សត់ ! ។
២) . ភ្នំលកស្រែប្រាំងក៏រាំងរោយផ្កា ស្ងាត់ស្ងៀមស្វិតក្រៀមផលា ផ្ទាំងអក្ខរាសិលាទុរគត
ដើមព្រីងរែងព្រួយ រលួយបែកត្រួយសម្បថ ស្រីគេចកែស្នេហ៍រលត់ សម្បថឥតតម្លៃ .. ។
បន្ទរ) . ស្រណោះពេលល្ងាច រៀមស្រែកលើភ្នំ មេឃមីរស្រទំទួញយំអាល័យ
មើលឃើញមាត់ព្រែក ចង់ស្រែកឱ្យក្ស័យ រស់ខ្មាស់ព្រឹក្សព្រៃព្រោះស្រីក្បត់បង។
៤) . ព្រែកចាកភូមិថ្កូវចាំផ្លូវតែអូន គង្គារុក្ខាស្រពោន លន់តួអូនម្ចាស់ក្បូនចម្លង
ជួយចែវឱ្យផុត សមុទ្ររីងស្ងួតនេះផង កុំឱ្យរៀមក្រៀមបំណង ទំបង្គងអើយំស្រែក .. ៕