Khmer Oldies

Wat-Phnom CD # 20
ចម្រៀងកវីនិពន្ធ ម៉ក់-ឈួន
កុលាបស្រពោន
Artist: រស់ សេរីសុទ្ធា
First Verse: ចម្រៀងអូនច្រៀងប្រាប់រឿងពិត រឿងពីអតីតសារឡើងវិញ
Lyric
១ ចម្រៀងអូនច្រៀងប្រាប់រឿងពិត រឿងពីអតីតសារឡើងវិញ
រឿងចាស់ធ្វើឲ្យទុក្ខទោម្នេញ រឿងថ្មីនោះមិញទុក្ខជាក្រោយ។
បន្ទរ រឿងចាស់រឿងយើងរឿងស្នេហ៍កម្ម រឿងចាស់អូនចាំមិនមានធ្លោយ
ចិត្តអូនថាស្មោះមិនបណ្តោយ ឥឡូវបងអើយតើយ៉ាងណា?
២ បងប្រែមានថ្មី បងប្រែដោះដៃចោលស្នេហា
ឈាមកកទាំងដុំ ពេញឱរា ឈឺផ្សាណាស់។
៣ ពេលនេះបងវិលមករកអូន កុលាបស្រពោនទុក្ខសែនក្រាស
បងអើយអូនសែនហៅសែនខ្មាស អូនសូមលាចៀសពីស្នេហា ៕
