Song Title:ទំនួញចាបមាស
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ចាបមាសស្រែកយំទំលើបង្គង
ក្នុងទ្រុងនួនល្អងចងក្បែរបង្អួច
ទទះស្លាបហើរ តែហើរមិនរួច
ដួងចិត្តលាក់លួចគួចស្នេហ៍ម្ចាស់ស្រី ។
២. អនិច្ចាចាបមាស បានម្ចាស់ក្រមុំ
ចាបមាសស្រែកសុំ យំទារចំណី
លាចលាយទឹកឃ្មុំម៉ុមដាក់ពាចថ្មី
បញ្ចុកផ្ទាល់ដៃឲ្យចាបស្លាប់ចិត្ត ។
បន្ទរ. ទឹកឃ្មុំផ្អែមឆ្ងាញ់ចាញ់សម្ផស្សស្ងួន
ចាបចង់បានខ្លួនស្ងួនមករួមរឹត
ចាបយំអង្វរឲ្យស្រីអាណិត
ហ៊ានប្ដូរជីវិត ត្បិតចិត្តប្រាថ្នា ។
៣. បើចាបអភ័ព្វស្លាប់ក្នុងទ្រូងស្រី
សុំចាបភក្ដីនៅក្នុងហត្ថា
បើចាបនៅរស់ព្រោះចិត្តមេត្តា
ចាបមានវាសនារស់ក្បែរទ្រូងអូន ។
ភ្លេង – បន្ទរ – ៣