Song Title:ទេសភាពឋានកណ្ដាល
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
I.យើងនៅលើមេឃធំធេងយើងដើរលេងក្នុងយន្តហោះ
យើងជាកិន្នររូបស្រស់ហាក់ដូចរស់នៅលើឋានសួគ៌
មើលនុះន៎! មើលនុះន៎!មេឃពណ៌ខៀវខ្ចីគួរឲ្យស្រឡាញ់។
II.មើលទៅខាងក្រោមឃើញភ្នំតូចមិនធំទេ មើលទៅឯដងទន្លេ
ឃើញសុទ្ធតែទូកតូចៗណាស់មើលទៅផ្ទះ មើលទៅផ្ទះ
មិននឹកស្មានថា ជាផ្ទះផងណា។
III.មើលឃើញមនុស្សដើរតូចៗដូចស្រមោចកំពុងវារ
មើលទៅផ្លូវថ្នល់នានាហាក់ដូចជាបន្ទាត់តូចវែងប្លែក
ចង់តែមើលមិនដាក់ភ្នែកសែនចម្លែកទេសភាពឋានកណ្ដាល។
សាដើម ៖ III