Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ទេវតា​ឋាន​កណ្ដាល

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. នែ៎នាងនែ៎អ្នកនាងនែ៎នាង
នែ៎នាងនែ៎អ្នកនាងក្រមុំ
សមម្ល៉េះអូនសមអើយសម
ចង្កេះមួយក្ដាប់ចង់ចាប់ណាស់ខ្ញុំ
ឫករម្យទមក្រមុំនាងកើតឆ្នាំអី (ពីរដង)។

ឡេយេយោៗយេឡេវឌី ឡេយេយោឡូឌី។

២. អូ៎យ...អីក៏ល្អម្ល៉េះទេ អីក៏ល្អម្ល៉េះអូន
តើរូបអូនកូនចៅអ្នកណា
ជាមនុស្សលោកឬក៏ជាទេវតា
ក្រអូបជាងផ្កាចម្ប៉ាចំប៉ី
អូ៎...................
ក្នុងលោកិយស្រីល្អជាងគេ។

ឡេយេយោៗយេឡេវឌី ឡេយេយោឡូឌី។

៣. អូ៎យ...អីក៏ល្អម្ល៉េះទេ អីក៏ល្អម្ល៉េះអូន
តើរូបអូនកូនចៅអ្នកណា
ជាមនុស្សលោកឬក៏ជាទេវតា
ក្រអូបជាងផ្កាចម្ប៉ាចំប៉ី
អូ៎...................
ក្នុងលោកិយស្រីល្អជាងគេ។

ឡេយេយោៗយេឡេវឌី ឡេយេយោឡូឌី។

៤. មេត្តាសូមមេត្តាណ៎ាស្រី
ប្រណីសូមប្រណីបងផង
កុំអៀនអីណ៎ានួនល្អង
ហាមាត់មួយម៉ាត់មួយម៉ាត់មកផង
ឬស្នេហ៍ស្នងឲ្យបងចងកព្រោះស្រី
សូមប្រណីប្រយ័ត្នបងក្ស័យព្រោះអូន។

ទីបញ្ចប់ៈ អូ៎...................

English