Song Title:ទេពធីតាក្នុងសុបិន
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
1) យប់នេះដួងច័ន្ទ ចែងចាំងរស្មីចម្លែក
ធម្មជាតិក៏ប្លែកខុសពីធម្មតា
ជំនោរបក់មក ក្រអូបក្លិនផ្កា
ថ្នាក់ថ្នមដល់ដួងចិន្តា កើយហត្ថាទន់ត្រជាក់។
2) យប់នេះគឺយប់ ដែលបងមានភ័ព្វវាសនា
ជួបទេពធិតា ដែលចិត្តជំពាក់
បើកភ្នែកឃើញច្បាស់ សម្រស់ដួងភក្ត្រ
ថាពិតជារូបវរលក្ខណ៍ ជឿជាក់មិនមែនសុបិន។
R) រៀមបានលើកហត្ថថ្នាក់ថ្នមរាងកាយ
ចិត្តឥតមាននឿយណាយ ហាក់ដូចជួបឋានព្រះឥន្ទ
នាសាខំស្រង់ខំស្រូបយកក្លិន
ផ្កាអ្វីក៏មិន ក្រអូបដែលក្លិនកល្យាណ។
3) ពេលរៀមភ្ញាក់ឡើង ដឹងខ្លួនស្រវារកស្រី
រាត្រីក៏ក្លាយជាក្តីខកខាន
ព្រោះស្នេហ៍ស្រមោលដែលចាប់មិនបាន
សុបិនបានវង្វេងឋាន បានជួបតែស្នេហ៍ឥតន័យ។