Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ទុក​ល្អ​ឯង​ចុះ

Wat-Phnom CD # 11
កាសែត​ពស់មាស លេខ៥

ទុក​ល្អ​ឯង​ចុះ

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

First Verse: ស្រស់​អើយ​ស្រស់​ស្រើប​គួរ​ថើប​គួរ​ថ្នម

Lyric

១. ស្រស់អើយស្រស់ស្រើបគួរថើបគួរថ្នម
ប្រជ្រុយមួយព្រមអើយសមល្មម​សរសើរ (២ដង)
សាច់ម៉ដ្ឋរលោងក្លិនស្រាលប្រហើរ
គន់មើលដំណើរអើយដូចកិន្នរី។

២. ញញឹមមានស្នេហ៍ឲ្យល្ហែកង្វល់
នេត្រានិមលអើយដូចពេជ្រចរណៃ (២ដង)
ទន្តាថ្លាត្រឹម ដូចជាគេក្រី
ចិញ្ចើមវិស័យអើយដូចឥន្ទធនូ។

៣. វិចិត្រករអើយខ្ញុំអង្វរអ្នក
ចំពោះវរលក្ខណ៍អើយសូមអ្នកកុំគូរ (២ដង)
ខ្លាចក្លាយមិនដូច ខូចភួងគំនូរ
សូមអ្នកកុំគូរអើយទុកល្អឯងចុះ។

បន្ទរៈ ២

សម្គាល់៖ ក្រី ( កិ. ) កាត់ឲ្យមានជាលំអាន : ក្រីឈើ, ក្រីឫស្សី ។ ក្នុងបទចម្រៀងនេះ មានន័យថា ស្មើត្រឹម។

YouTube Video