Song Title:ទឹកហូរ
Artist: ពៅ វណ្ណារី
Genre: Bolero
Lyric
I. ទឹកហូរ ហូរលាន់សូរ ដូចបងហៅ ហូរនាំព្រលឹងស្នេហ៍អូនទៅ ទុកឲ្យអូននៅតែម្នាក់ឯង ។
II. ទឹកហូរ ហូរទៅឆ្ងាយ ចោលកន្លែង កាត់ស្ទឹងសមុទ្រ ដាច់សង្វែង ទ្រូងអូនចំបែងស្ទើរប្រេះឆា ។
R. អូនស្រែកហៅបង ស្រែកស្ទើរក្លាយទៅជាព្យុះអសង្ខៃយ បងឥតងាកមើលមកអូន ដែលសោកា ដាច់មេត្តាអ្វីម៉្លេះទេ ។
III. ទឹកហូរ ហូរទៅចុះ បើអស់ស្នេហ៍ បើបងប្រាថ្នាចង់បែកបែរ បើអូននៅស្នេហ៍ ក៏ឥតន័យ ៕