Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កុលាប​ប៉ៃលិន

Wat-Phnom CD # 61
កាសែត​ស៊ីន-ស៊ីសាមុត ទី​១

កុលាប​ប៉ៃលិន

Artist: ស៊ីន ស៊ីសាមុត

First Verse: ឈ្មោះ​អូន​ល្បី​សុសសាយ ⁣ល្បី​ឆ្ងាយ​ឮ​ដល់​បង

Lyric

១. ឈ្មោះអូនល្បីសុសសាយ
ល្បីឆ្ងាយឮដល់បង
ថាកុលាបប៉ៃលិនមួយទង
មានលម្អងក្រអូបក្រៃ
ផ្កាអ្វីក៏ផ្ទឹមពុំបាន។

២. ប្រុសៗតែងសរសើរ
ដំណើរសមនឹងប្រាណ
គ្រាន់តែឮបងទ្រាំមិនបាន
ចង់តែឃើញកែវកល្យាណ
ឲ្យសុខសាន្តក្នុងដួងចិន្តា។

៣. ឱ ផ្កាកុលាបប៉ៃលិនអើយ
ម្តេចឡើយដុះឆ្ងាយពីឱរា
បងស្រមៃរាល់ថ្ងៃសោកា
ចង់តែបានកុលាបស្នេហា
ជាគូវាសនានិងបង។

៤. ទោះជាឆ្ងាយម្តេចក្តី
សូមស្រីប្រណីផង
បងស្រឡាញ់ស្រឡាញ់នួនល្អង
កុំអាលស្រឡាញ់គេចោលបង
ចាំរៀមផងណាគូជីវិត។

បន្ទរ ១.

YouTube Video