Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ទឹកភ្នែក​លើ​ទ្រូង

Wat-Phnom CD # 33
កាស្សែត​ពស់មាស លេខ​១

ទឹកភ្នែក​លើ​ទ្រូង

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

First Verse: ទឹក​ភ្នែក​អូន ដែល​ស្រក់​លើ​ទ្រូង​បង

Lyric

១. ទឹកភ្នែកអូន ដែលស្រក់លើទ្រូងបង
ឱ!នួនល្អង ស្រក់ព្រោះរឿងហេតុអ្វី
ឬមួយអូនខ្លាច បងមិនបេតី
បានជាស្រី អូនស្រក់ទឹកភ្នែក។

២. ទឹកភ្នែកស្រី រស្មីដូចពេជ្រ
រៀមមិនភ្លេច ចាំរាល់ថ្ងៃស្អែក ហ៊ឺ...
ឱ!ទឹកភ្នែកទឹកភ្នែក ស្នេហា
រៀមសច្ចា ថាស្នេហ៍លុះក្ស័យ។

៣. ទឹកភ្នែកអើយ ឈប់ស្រក់មកទៀតទៅ
ព្រោះឥឡូវ ពៅយល់ស្នេហ៍ភក្តី
ឈប់ស្រក់ភ្លាម រៀមសូមថ្នមបី
ថ្នមលុះក្ស័យ លើដៃទាំងទ្វេ។

បន្ទរ៖ ១ ៤
ជាទីបញ្ចប់៖ ថ្នមលុះក្ស័យ លើដៃទាំងទ្វេ ថ្នមលុះក្ស័យ លើដៃទាំងទ្វេ ថ្នមលុះក្ស័យ លើដៃទាំងទ្វេ

YouTube Video