Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កុលាប​បាត់ដំបង

Wat-Phnom CD # 30
អនុស្សាវរីយ៍​បាត់ដំបង​ទី​១

កុលាប​បាត់ដំបង

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

First Verse: កុលាប​បាត់ដំបង​អើយ ⁣បង​មក​វិញ​ហើយ​ណា​ថ្លៃ

Lyric

១. កុលាបបាត់ដំបងអើយ
បងមកវិញហើយណាថ្លៃ
ឱកូលាបដែលបងស្រមៃ
តើថ្លៃនៅទីណាអូន?

២. បងវិលមករកពៅ
១០ឆ្នាំផុតទៅហើយស្ងួន
អន្ទះសាចង់ជួបមុខអូន
តើស្រីល្អយ៉ាងណាទៅស្រី?

៣. បងឮតែគេប្រាប់ថា
ស្រស់ជីវ៉ាអូនល្អឥតបី
អូននាងល្អជាងផ្កាចំប៉ី
សៀមរាបទៀតថ្លៃ តើមែនឬទេ?

៤. បើសិនរៀមមានវាសនា
បានជួបបុប្ផាម្ចាស់ស្នេហ៍
បងនឹងខំស្រោចទឹកថ្នមថែ
ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត។

បន្ទរ៖ ៣-៤

YouTube Video