Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ទឹកភ្នែក​នាង​ពស់​ជម្ពូរត្ន

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១ សម្លឹងមើលមេឃត្រេកនឹងចន្ទ្រា រស្មីសោភាទន់ទេរទាបទៅ
ចោលខ្ញុំកំព្រារងាអាស្រូវ សព្វថ្ងៃរស់រងទុក្ខឥតល្ហែ។

២ កម្មក្រាស់ជាតិនេះមិនចង់នៅរស់ ខ្លួនក្លាយជាពស់អភ័ព្វខុសគេ
ទឹកភ្នែកទួញទុក្ខចាំជួបមុខស្នេហ៍ ទ្រាំរស់ព្រោះតែមិនទាន់ជួបថ្លៃ។

បន្ទរ បងហ៊ានប្តូរស្លាប់ដើម្បីរូបអូន នឹកគ្រាជួបជួនអូនរែងអាល័យ
ហត្ថាស្រាលៗថើបអង្អែលស្រី អូនគេងស្រមៃ ឃើញរាល់វេលា។

៣ បែបន់សូមអស់វត្ថុស័ក្តិសិទ្ធិ ប្រណីអាណិតយើងទាំងទ្វេហារ
បើពិតជាភ័ព្វ សូមដូចប្រាថ្នា ជួបជួនស្នេហាលុះគ្រាក្ស័យអើយ៕

English