Song Title:ទឹកភ្នែកនាងកូឡាប
Artist: ប៉ែន រ៉ន
Genre:
Lyric
I.អារក្ខ អារក្ស អ្នកតាម្ចាស់ព្រៃ សូមធ្វើសក្សីក្តីស្នេហ៍ខ្ញុំផង
ថាខ្មុំស្ម័គ្រពិតមានមិត្រស្នេហ៍ស្នង ដួងចិត្តចាំចង ឥតហ្មងសោះឡើយ។
II.កុឡាបមាសបង អូនមានគុណណាស់ អូនជាម្ចាស់ជាផ្ទះ ជួយយកអាសារ
ថ្នមបងដូចម្តាយថ្នមបុត្រធីតា ចំណីអាហារជីវ៉ាផ្គាប់ឥតខ្ចោះ។
III.បើទេវតាជួយឲ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន ទោះឃើញតូចតន់
បាត់បង់សំរស់ ឬឃើញអូនខ្លុងពិការ ដាច់ដៃជើងអស់ ក៏បងនៅស្មោះលុះលោករលាយ។
IV. បងថាស្រណោះអាណិតមេត្តា ទោះឃ្លង់ពិការក៏បងប្រណី
ឯណាពាក្យពិត បងប្តឹងព្រឹក្សព្រៃ ឥឡូវប្រុសថ្លៃការគូថ្មីចោលអូន។
V. ហាស់ ហាស់ ហាស់!!!
អូនឈឺចាប់ណាស់ឈឺឥតឧបមា ចង់តែប្រហារឲ្យជីវិតសូន្យ
សប្បាយនឹងស្រីភ្លេចព្រៃភ្លេចស្ងួន ទឹកនេត្រាអូន ហូរគ្មានថ្ងៃអវសាន្ត។