Song Title:ទឹកជ្រោះប៊ូស្រា
Artist: ម៉ៅ សារ៉េត
Genre:
Lyric
១. (ប) . កាន់ហត្ថារៀមរ៉ាណាម៉ុម ស្តាប់រៃយំនិងឃ្មុំក្រេបផ្កា (ស) ជាសុបិនឬជាវាសនា ស្គាល់គង្គាប៊ូស្រាជ្រោះភ្នំ ។
២. (ប) . ឆ្លងតាមដងកាត់ទឹកថ្លាឈ្វេង ក្បង់ទឹកលេងស្តាប់ភ្លេងរងំ (ស) គឺជាភ្លេងទឹកជ្រោះដងភ្នំ ហូរប្រគំឃាត់ដំណើរយើង ។
បន្ទរ (រួម) . ហូ...ហូ... ហូ... ខ្យល់ជំនោរមណ្ឌលគីរី ផ្កាភ្ញីក្រអូបគ្រប់ទិសទី នាំឲ្យយើងទាំងពីរអាល័យ ។
៣. (ប) . ចិត្តមិនចង់ឃ្លាតទៅវិញសោះ (ស) នឹកស្រណោះតែជ្រោះប៊ូស្រា
(រួម) ជាគង្គាកំដរគូសង្សារ ក្រេបរសជាតិស្នេហានៃយើង ហូ... ហូ... ហូ... ហូ... ៕