Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
កុំពត់កន្ចុយុខ្វៀនឆ្កែ
English
Old habits die hard
កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច
English
Once a thief, always a thief
កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​ខូច
Detail
នេះ​ជា​បុរាណ​សុភាសិត
អ្នកប្រាជ្ញ​លោក​ពោល​តាម​គោល​ពិត នៃ​ការ​ប្រព្រឹត្តិ​របស់​ស្រី ។
ដែល​លុះ​អំណាច​កាម​តណ្ហា ងប់​ទៅ​ផ្លូវ​ណា​ទោះ​ជេរ​ស្ដី
ទូន្មាន​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ពត់​ឲ្យ​ស្រី​ត្រង់​ពុំ​បាន ។
ដូច​ឈើ​ស្រឡៅ​នៅ​ក្នុង​ព្រៃ សាច់​រឹង​ស្រួយ​ក្រៃពន់​ប្រមាណ
ពត់​ឲ្យ​ខ្វេរខ្វង់​ទៅ​ពុំ​បាន ធ្វើ​បាន​តែ​គ្រឿង​ណា​ត្រង់ៗ ។
រឿង​នេះ​លោក​ពោល​ប្រៀបប្រដូច ចំពោះ​ស្រី​ខូច​កាច​ទ្រនង់
មិន​ពោល​សាធារណ៍​ទៅ​ទាំងស្រុង ស្រី​ល្អ​ក៏​គង់​មាន​ច្រើន​ពិត ។
លោក​ពោល​ចំពោះ​តែ​ស្រីណា ដែល​កាម​តណ្ហា​បណ្ដាល​ចិត្ត
នាំកាយ​ឲ្យ​ខូច​ខុស​ចរិត ទើប​ឥត​នរណា​ប្រដៅ​បាន ៕
កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រីខូច
Detail

អត្ថាធិប្បាយ

សុភាសិត​នេះ បើ​តាម​យោបល់​ខ្ញុំ ហាក់​ដូច​ទម្លាក់​ទម្ងន់​ទៅ​លើ​ស្ដ្រី​ភេទ​ច្រើន​ជាង ព្រោះ​ថា តាម​ធម្មតា​មនុស្ស​ខូច ទោះបី​ប្រុស​ក៏​ដោយ ស្រី​ក៏​ដោយ មិន​ងាយ​នឹង​ទាញ​ឲ្យ​វិល​ត្រលប់​មក​ផ្លូវ​ធម្មតា​វិញ​ដោយ​ស្រួលៗ​ឡើយ ។ ទោះបី​យ៉ាង​ណា សុភាសិត​នេះ​ចង់​និយាយ​ថា ធម្មតា​ស្រី​ខូច (សំដៅ​ស្រីពេស្យា​… ស្រី​ក្បត់​ប្ដី) មិន​ងាយ​នឹង​ទាញ​ឲ្យ​លះបង់​ចរិយា​នេះ​ចោល​បាន​ទេ ។ គេ​នឹង​នៅ​តែ​ធ្វើ​ដដែល រហូត​ដល់​ពេល​មួយ​ដែល​គេ​ជួប​នឹងការ​ពិសោធន៍​ជូរចត់​បែបណា​ម្យ៉ាង​ដោយ​ខ្លួន​គេ ទើប​គេ​ចាប់​កែប្រែ ។ ការ​ប្រដៅ​ស្រីខូច មិន​ខុស​ពីការ «ពត់​ស្រឡៅ» នោះ​ទេ ព្រោះ​ស្រឡៅ​ជា​ឈើ​ស្រួយ​ហើយ​រឹង ទោះបី​ខំ​ពត់​យ៉ាង​ណា ក៏​ស្រឡៅ​មិន​ព្រម​ង ឬ​កោង​ទៅតាម​បំណង​អ្នក​ពត់​ទេ ។ បើ​នៅ​ចចេស​ខំ​ពត់​ឲ្យ​ខ្លាំង លទ្ធផល​គឺ «បាក់» ៕
កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ
Meaning
ភាព​រឹងត្អឹង​របស់​ស្រី​មានះ
កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា
English
If you pay peanuts, you get monkeys
កុំពូតផ្សែងជាដុំ កុំយកភ្នុំទ្រាប់ឣង្គុយ
English
The higher the monkey climbs the more he shows tail
កុំ​យក​ក​ទៅ​ល​អន្ទាក់
Detail
សុភាសិត​នេះ​ប្រាជ្ញ​ប្រឌិត
ហាម​ប្រាម​មិន​ឲ្យ​យើង​ប្រព្រឹត្ត ការ​ឥត​ប្រយោជន៍​នាំ​កើត​ទុក្ខ ។
ដូច​មាន​អ្នក​ម្នាក់​កើត​រឿង​អ្វី ដែល​ជា​សេចក្ដី​នាំ​កលិយុគ
ហើយ​មាន​អ្នក​ម្នាក់​នៅ​សុខៗ គិត​ទៅ​អុកឡុក​នឹង​គេ​ផង ។
ឬ​មួយ​ចំណេះ​ដែល​ខ្លួន​ចេះ តម្រេះ​ខ្លួន​មាន​ល្អ​កន្លង
ឥត​មាន​នរណា​គេ​ដឹង​ផង ក៏​ពោល​ឆ្លើយឆ្លង​ឲ្យ​គេ​ដឹង ។
គ្រា​ក្រោយ​បើ​គេ​មាន​ធុរៈ គេ​មក​គារវៈ​ពំនាក់​ពឹង
ឲ្យ​ធ្វើការងារ​ដែល​ខ្លួន​ដឹង ខ្លួន​ត្រូវ​តែ​ប្រឹង​ខាន​ពុំ​បាន ។
ទើប​លោក​ហាម​ឃាត់​ជាការ​ល្អ ថា​កុំ​យក​ក​របស់​ប្រាណ
ទៅ​ល​អន្ទាក់​នាំ​រំខាន នឹង​បាន​លំបាក​ឥត​អំពើ ៕
កុំយកកំហឹងពីក្រៅចូលផ្ចុះ
English
When you enter into a house, leave the anger ever at the door
កុំយកការចងពៀរទៅរំលត់ការចងពៀរ យកការមិនចងពៀរទៅរំលត់ការចងពៀរ
English
Anger dies quickly with a good man
Previous - (1)…4 | 5 | 6 | 7 | 8 | 9 | 10 | 11 | 12 | 13 | …(142) - Next