Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង ក្បាល​ទូល​កញ្ច្រែង កុំ​ក្អេងក្អាង កុំ​ដេក​ទទូរ​ចាំ​សំណាង កុំ​អាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង ។
Translation
Do not sit on a basket to raise yourself; do not be boisterous while carrying goods on your head; do not lie with your head covered waiting for good luck; do not rely upon the god of mercy, you must work hard.
កុំជួញទាព្រៃនៅតាមវាលស្រែ
English
Don't bargain for fish which are still in the water
កុំ​ឈ្លោះ​នឹង​ស្រី កុំ​ក្ដី​នឹង​គ្នា
Detail
ពាក្យ​នេះ​លោក​ពោល​ជា​ពាក្យ​ឃាត់
កុំ​ឲ្យ​ប្រុសៗ​ធ្វើ​ភ្លាំងភ្លាត់ ទាស់មាត់​ទាស់​ក​ឈ្លោះ​វិវាទ ។
ដ្បិត​លោក​ចាត់​ស្រី​ទៅ​ដោយ​ប៉ែក ចំឡែក​ពី​ប្រុស​ដោយ​ធម្មជាតិ
ទាំង​ចិត្ត​គំនិត​ឫក​មារយាទ សឹង​ឃ្លាត​ពី​ប្រុស​មិន​ដូច​គ្នា ។
ធម្មតា​ស្រីៗ​ចិត្ត​មិន​នឹង ច្រើន​ឆាប់​ខេរខឹង​តែ​ឆាប់​ជា
ប្រុស​ណា​ឆាប់​ខឹង​នឹង​ប៉ះពារ ឈ្លោះ​ទាស់ទែង​គ្នា​ជា​មិន​ខាន ។
ទើប​លោក​ថា​កុំ​ឈ្លោះ​នឹង​ស្រី វា​អាប់​សួស្ដី​ដល់​ខ្លួន​ប្រាណ
មិន​បាន​ជា​ការ​អ្វី​ប៉ុន្មាន បាន​តែ​រំខាន​ចិត្ត​អាត្មា ។
មួយ​ទៀត​ទុក​ជា​ប្រុស​ឬ​ស្រី មិន​ត្រូវ​កើត​ក្ដី​អ្វី​នឹង​គ្នា
ព្រោះ​ក្ដី​តែង​ខូចខាត​ទ្រព្យា ទាំងអស់ទាំង​គ្នា​ទាំង​ឈ្នះចាញ់ ។
អ្នកឈ្នះក៏ដាច់​ទ្រព្យ​ធនធាន នាំ​ឲ្យ​រំខាន​ចិត្ត​ខ្មួលខ្មាញ់
ចំណែក​ខាង​ឯ​អ្នក​ដែល​ចាញ់ ខូច​ទ្រព្យ​កើត​ខ្នាញ់​យ៉ាង​ក្រៃលែង ៕
កុំឈ្លោះនឹងស្រី កុំក្តីនឹងនាម៉ឺន
English
One law for the rich and another for the poor
កុំដាស់គយឲ្យឣង្ក
English
Dead men don't bite
កុំ​ដាំ​ស្រូវ​នៅ​ផ្លូវ​ដំរី
Detail

អត្ថាធិប្បាយ

សុភាសិត «កុំ​ដាំ​ស្រូវ​នៅ​ផ្លូវ​ដំរី» ​នេះ លោក​ចង់​ណែនាំ​ថា មុន​នឹង​លើក​ដៃ​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​សិន ប្រមើល​មើល​ឲ្យ​ឃើញ​ថា ផល​ល្អ និង​ផល​អាក្រក់ តើ​ផល​ណា​អាច​នឹង​កើត​មាន​ច្រើន​ជាង ? ពិត​មែន គ្មាន​អ្នកណា​អាច​ដឹង​ជាមុន​នូវ​លទ្ធផល​ដែល​កើត​ពី​ទង្វើ​គ្រប់​យ៉ាង​ដែល​គេ​បាន​ធ្វើ​ហើយ​នោះ​ទេ ។ ប៉ុន្តែ​បើ​គេ​ចេះ​ពិចារណា​មុន​គេ​ធ្វើ​អ្វី​មួយ បើ​មាន​កំហុស​កើត​ឡើង ក៏​វា​មិន​ធំ​ប៉ុន្មាន​ដែរ ។ នៅ​ក្នុង​ព្រៃ ហ្វូង​ដំរី​ច្រើន​ជ្រើសរើស​យក​ផ្លូវ​មួយ​សម្រាប់​ដើរ​ចុះ​ឡើង ។ បើ​វា​កំណត់​យក​ផ្លូវ​ណា​មួយ​ហើយ វា​នឹង​ដើរ​តាម​ផ្លូវ​នោះ​គ្រប់​ពេល ប្រសិន​បើ​គ្មាន​មនុស្ស​មក​គំរាម​កំហែង​វា​ទេ ។ បើ​ដឹង​ថា ផ្លូវ​នោះ ឬ​ថា​ម្ដុំ​ត្រង់​នោះ​ជា​ទី​ដែល​ដំរី​ដើរ​កាត់ ហើយ​យើង​ទៅ​ដាំ​ស្រូវ​នៅ​ត្រង់​នោះ តើ​មាន​វិធី​ណា​ដើម្បី​ទប់​ទល់​រារាំង​ដំរី​កុំ​ឲ្យ​ស៊ី​ស្រូវ ? ដេក​ចាំ​យាម ២៤​ម៉ោង ទល់ ២៤​ម៉ោង ? ពាក្យ​ថា «ដំរី» នៅ​ទី​នេះ គ្រាន់​តែ​ជា​ពាក្យ​ឧបមា ។ ឯ​ពាក្យ​ឧបមេយ្យ​វិញ គឺ​យោង​ទៅ​ដល់​ «មនុស្ស​មិន​ល្អ» ។ បើ​គេ​ដឹង​ថា​តំបន់​ត្រង់​នោះ (ទីណា​មួយ) ជា​ជម្រក​នៃ​មនុស្ស​មិន​ល្អ ហើយ​យើង​ទៅ​សង់​ផ្ទះ​នៅ​ទី​នោះ យើង​ប្រហែល​ជា​មិន​សូវ​បាន​សេចក្ដី​សុខ​ប៉ុន្មាន​ទេ ព្រោះ​យើង​ទៅ​នៅ​ «ចំ​ផ្លូវ​​ដំរី» ។ បើ​យើង​ដាំ​ឈើ​ស៊ី​ផ្លែ (ត្របែក ស្វាយ ចេក ទៀប ល្ហុង ។ល។) នៅ​ត្រង់​កន្លែង​ដែល​មាន​មនុស្ស​ភាគ​ច្រើន​ដើរ​កាត់​ចុះ​ឡើង ផ្លែ​ឈើ​ទាំង​នោះ​ប្រហែល​ជា​មិន​គង់​បាន​ច្រើន​ទេ ។ គប្បី​ចំណាំ​ថា ក្នុង​លោក​នេះ គេ​មិន​ងាយ​រក​ឃើញ​មនុស្ស «សុចរិត» នោះ​ទេ ។ មនុស្ស​ពោរពេញ​ទៅ​ដោយ​លោភៈ បាន​ហើយ​ចង់​បាន​ទៀត​មិន​ចេះ​ស្កប់ស្កល់ ។ កាលណា​ឱកាស​ហុច​ឲ្យ មនុស្ស​ភាគ​ច្រើន​មុខ​ជា «រពឹស​ដៃ» មិន​ខាន ។
កុំដាំស្រូវនៅផ្លូវដំរី
English
He must rise early that will cheat the devil
កុំដើរផ្ញើខ្លួនដូចបញ្ញើក្អែក
English
Happy is the country which has no history
កុំ​ដេក​ចាំ​ស្លាប់ កុំ​អង្គុយ​ចាំ​មាន ខ្មាស​ល្ងង់​ទើប​ចេះ ខ្មាស​ក្រ​ទើប​មាន ដឹង​ខ្លួន​ថា​ល្ងង់ គង់​បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សិម​ស្លាប់ ចូរ​សេព​អ្នក​ប្រាជ្ញ កុំ​ត្រាប់​មនុស្ស​ពាល ។
Translation
Do not lie waiting for death or sit waiting to become rich; embarrassment of stupidity will bring knowledge, embarrassment of poverty will bring riches; knowing yourself as ignorant will make you wise; do not act as if dead before you have lived, live your life then die; associate with the learned, do not imitate those who are ignorant/evil.
កុំ​តូច​ចិត្ត​នឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត
Meaning
ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល
Previous - 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 | …(142) - Next