Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ
Meaning
ជនល្មើសភ្លេចគុក តែគុកមិនភ្លេចជនល្មើសទេ
កុំកាត់មុខដឹង កុំទទឹងមុខសឹក
Detail
បោរាណលោកហាមឃាត់យ៉ាងតឹង
ថាកុំឲ្យកាត់រងមុខដឹង និងកុំទទឹងមុខសឹក ។
ពីព្រោះទំនៀមនៃផ្លែដឹង ជាដែកយ៉ាងរឹងមុតសន្ធឹក
អ្នកមនុស្សអ្នកចាំងកំពុងនឹក រលឹកតម្រង់ទៅត្រង់ណា ។
ជាធម្មជាតិកាត់មិនបាន តែកាត់ខូចប្រាណបង់អាត្មា
ទើបប្រាជ្ញបុរាណលោកពោលថា កុំកាត់កុំរារងមុខដឹង ។
មួយទៀតធម្មតាអ្នកធ្វើសឹក តែងនឹកក្នុងចិត្តយ៉ាងរឹងប៉ឹង
តែងធ្វើដោយចិត្តក្រេវក្រោធខឹង ទៅនឹងអ្នកម្ខាងជាសត្រូវ ។
ឯយើងជាមនុស្សមិនធ្វើសឹក កុំនឹកថាខ្លួនចង់ដើរទៅ
ទទឹងមុខសឹកឲ្យបើកផ្លូវ តែទៅមុខជាស្លាប់អន្តរាយ ។
រឿងនេះជាពិតឥតមានខាន ទើបប្រាជ្ញបុរាណលោកប្រៀបប្រាយ
ដូចកូននឹងសិស្សផងទាំងឡាយ កុំកាត់មុខម្ដាយឪពុកគ្រូ ។
នឹងប្រៀបដូចពួកមនុស្សពាលា ចិត្តវាតែងប៉ងជាសត្រូវ
ចំពោះបណ្ឌិតនាំអាស្រូវ កុំទៅសេពគប់នឹងវាឡើយ ៕

កុំកាប់ឧសប្រកួតដំរី កើតក្ដីកុំប្រកួតនឹងចៅក្រម
Detail
ពាក្យនេះអ្នកប្រាជ្ញពោលឃាត់ខាំង
មិនឲ្យមនុស្សយើងប្រព្រឹត្តឆាំង ប្រណាំងវាសនានឹងដំរី ។
ពីព្រោះដំរីជាសត្វកាច មានចិត្តកំណាចខ្លាំងឥតបី
ក្នុងព្រៃណាមួយមានដំរី កុំបីកាប់ឧសប្រកួតវា ។
កាលបើប្រកួតដំរីកាច វាអាចនឹងព្រេចឲ្យមរណា
ហេតុនេះបុរាណលោកពោលថា កុំហ៊ានតវ៉ានឹងសត្វធំ ។
ពាក្យនេះអ្នកប្រាជ្ញលោកស្រដី ថាដូចកូនក្ដីជាដំណាំ
ត្រូវកុំប្រកួតនឹងចៅក្រម គឺលោកអ្នកធំជាប្រធាន ។
ក្នុងរឿងក្ដីក្ដាំរបស់ខ្លួន ត្រូវស្ងួនចិត្តលោកកុំឈ្លានពាន
តែមិនត្រូវខ្លាចត្រូវតែហ៊ាន ពោលរឿងខ្លួនមានឲ្យច្បាស់លាស់ ៕

កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក
Detail
អត្ថាធិប្បាយ
ពាក្យថា «ខ្វើក» បានសេចក្តីថា រញ្ជួយ ជ្រួលជ្រើម នៅមិនស្ងៀម.. រសាប់រសល់ វេតាម លោតតាម ។ កាលណាខ្យល់បក់ទៅទិសណា ក៏រេទៅទិសទាំងនោះ ។ ជាមនុស្ស ត្រូវមានគោលជំហរច្បាស់លាស់មួយដែលត្រូវប្រកាន់យក ដើម្បីទុកជាមាគ៌ាជីវិតរបស់ខ្លួន ។ គោលជំហរនោះ ត្រូវតែស្របទៅនឹងច្បាប់របស់ប្រទេស ដែលបានហាម និងអនុញ្ញាត ។ ខុស និង ត្រូវ គឺជារឿងដែលត្រូវស្គាល់ឲ្យច្បាស់ ។ អ្វីទៅដែលមនុស្សលោកចាត់ទុកថា «បុណ្យ» ហើយអ្វីទៅដែលហៅថា «បាប»? កាលណាមនុស្សណាម្នាក់បានយល់ច្បាស់ ឬមើលឃើញច្បាស់នូវអំពើអ្វីមួយ ដែលជនណាម្នាក់បានធ្វើ ជាអំពើថោកទាប ជាអំពើនាំមកនូវមហន្តរាយ… ថាជាអំពីមិនត្រឹមត្រូវ… ជននោះប្រាកដជាមានសមត្ថភាពទប់ខ្លួន កុំឲ្យរេតាមខ្យល់បាន ។ ខ្យល់ ក្នុងទីនេះ សំដៅទៅលើការប្រែប្រួល ឬផ្លាស់ប្តូរបែបបទ ទំនៀមទម្លាប់ ប្រពៃណី ចរិយា នយោបាយ ។ល។ ដែលតែងកើតមានទៅតាមការណែនាំនៃជនណាម្នាក់ ជាពិសេស អ្នកដឹកនាំដែលខ្វះឧត្តមគតិ និងវិជ្ជា ។ យ៉ាងណាមិញ មនុស្សតែងយកតម្រាប់ (ធ្វើតាម) ជនណាម្នាក់ដែលល្បីឈ្មោះ ដូចជា តួឯកភាពយន្តជាដើម ។ មើលឃើញតួឯកនោះធ្វើយ៉ាងណា.. ស្លៀកពាក់បែបណា… កាន់ឫកបែបណា… និយាយស្តីយ៉ាងណា ។ល។ ក៏ធ្វើតាម ដោយគិតថា សង្ហា ឬឡូយ ។ នៅពេលមួយនោះ រវាងឆ្នាំ១៩៥០ប្លាយ មនុស្សនៅកម្ពុជា ជាពិសេសនៅភ្នំពេញ នាំគ្នាបង្កើតរឿងចម្លែកមួយក្នុងរឿងស្លៀកពាក់ ។ ពួកកំលោះមួយចំនួនធំ នាំគ្នាកាត់ខោម៉្យាងហៅ «ខោសំយេះ» ដែលជឿថា សង្ហា… ស្រីស្រឡាញ់ ។ លក្ខណៈខោសំយេះគឺយ៉ាងនេះ ៖ ចង្កេះខោខ្លី មើលទៅហាក់ដូចជាចង់របូតទៅក្រោម បើឥតមានអាវនៅពីខាងក្នុងទេ គេអាចមើលឃើញ គល់ប្រមោយដំរី និងគល់គូថយ៉ាងច្បាស់ ។ ជំនាន់នោះ មនុស្សចាស់ៗ មិនចូលចិត្តម៉ូដនេះទេ ហើយមិនយល់សោះថា ហេតុអ្វីបានជាមនុស្សមួយចំនួន បែរជានិយមម៉ូដបង្ហាញគល់បញ្ចូលពោតនេះ ។ នៅពេលដំណាលគ្នានោះ ខាងស្រីៗក្រមុំ ក៏ត្រូវខ្យល់បក់មកចំដែរ ។ គេនាំគ្នាបង្កើតអាវម៉្យាងសម្រាប់ពាក់ខាងក្នុង ជាអាវសម្រាប់រឹតទ្រូងឲ្យណែន កុំឲ្យគេមើលឃើញទម្រង់ដោះឲ្យសោះ ។ គេនាំគ្នាធ្វើយ៉ាងណាឲ្យទ្រូងរបស់គេឡើងសំប៉ែតដូចបន្ទះក្តារ ឬដូចទ្រូងប្រុស! ។ គេជឿថា ការធ្វើយ៉ាងនេះ វាអាចបន្ថែមសម្រស់មួយកម្រិតធំទៅលើខ្លួនគេជាស្រី ។ តើបែបបទនេះត្រឹមត្រូវឬទេ? ។ យើងដឹងថា «សុដន់» គឺជាវត្ថុមួយអាចចាត់ថាជា អលង្ការរបស់ស្ត្រីភេទ ក៏ដូចជាពុកមាត់ ពុកចង្កា ជាអលង្ការរបស់បុរសដែរ ។ នេះជាលម្អធម្មជាតិ ដែលគេមិនគួរបំបាត់ចោល… ជាលម្អដែលព្រះអាទិទេពបានផ្តល់ចំពោះមនុស្សលោករាល់រូប គួរតែយើងនាំគ្នាថែរក្សា តុបតែងឲ្យកាន់តែល្អឡើង មិនគួរខ្ទប់ ឬសន្ធប់ឲ្យរួញ លឹបបាត់ទៅវិញយ៉ាងនេះទេ ។ ការរេតាមខ្យល់ វាមិនខុសទាំងអស់ទេ ។ រឿងសំខាន់ គឺត្រូវយកខួរក្បាលមកគិត តើគួរធ្វើតាមទេ ? ហេតុអ្វី ? ល្អបែបណា ? មិនល្អបែបណា ? បើគិតមិនយល់ទេ ដើរសួរយោបល់ពីគេឯងចំនួន ៨-១០នាក់សិន សឹមសម្រេចចិត្តតាមក្រោយ កុំឆ្កួតតែម្នាក់ឯង ៕កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក
Detail
ពាក្យថា កុំខ្វើកតាមខ្យល់ នេះ
ជាពាក្យអ្នកប្រាជ្ញមានចំណេះ លោកចេះប្រឌិតឲ្យមានផល ។
គឺលោកប្រដៅឲ្យចេះអត់ អំណត់ចិត្តថ្លើមឲ្យត្រូវកល់
បើថ្លែងតាមធម៌ព្រះសុគត បានដល់ការអត់ឆ្ពោះសម្ដី ។
លើក ដាក់បញ្ជោរ ឬបង្អាប់ នាំឲ្យអ្នកស្ដាប់ភាន់ស្មារតី
ជោរចើចតាមធម៌ជាលោកិយ ដែលជនប្រុសស្រីគួរប្រយ័ត្ន ៕

កុំខ្វើកតាមខ្យល់កុំខ្វល់តាមស្រី
Meaning
ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់
កុំគិតតែរៀនចង់ធ្វើមន្ត្រី ស្អប់ខ្ពើមភក់ដីនាំ អោយក្រ ត្រូវរៀនធ្វើជាកសិករ ទើបមានទ្រព្យតទៅខាងក្រោយ ។
Translation
Do not plan to study with the desire to become a government minister, hate and loathe this quagmire that leads to poverty; you must study to become a farmer in order to have wealth in the future.
កុំងឿងដោយខ្យល់
Meaning
បទហាមមិនឲ្យធ្វើ ព្រោះជាបច្ច័យនាំមកនូវផលវិបាក និងមិនសមគួរ
កុំងឿងដោយខ្យល់ កុំខ្វល់ដោយស្រី
Detail
សុភាសិតលោកហាមឃាត់
កុំឲ្យងេងងោងតាមខ្យល់មាត់ នៃអ្នកដែលភ្លាត់ពោលផ្ដេសផ្ដាស ។
នឹងឃាត់កុំឲ្យមានចិត្តខ្វល់ អំពល់ដោយស្រីដែលមិនឈ្លាស
ព្រោះធម្មតាស្រីតែងទីសទាស ពីសពាសពាក្យពេចន៍សាំសាវ៉ា ។
នាំប្រុសកំឡៅខ្លៅឥតប្រាជ្ញ ឲ្យលុះអំណាចកាមតណ្ហា
ប្រុសច្រើនមានគ្រោះដល់អាត្មា ទើបលោកឃាត់ថាកុំឲ្យខ្វល់ ៕

កុំចាំឣស់ស្រូវក្នុងជង្រុក ទើបចាប់ព្យួរស្រែ
English
Don't wait until you're thirsty to dig a well