Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
កាំបិត​ចិត​ដង​ឯង
Meaning
រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង
កាំបិតចិតដងឯង
English
Diamond cuts diamond
ការ​ចេះ​ចប់​សព្វ​មន្ត​សិល្បវិទ្យា មិន​ប្រើ​ជា​ប្រយោជន៍​ធ្ងន់​តែ​ខួរ​ ដូច​បាក់​មាស​ពេជ្រ បំប៉ន​ព្យួរ ស្រី​មិន​គួរ​ខាត​ធន​ធ្ងន់​តែ​ខ្លួន ។
Translation
The function of great knowledge is not to simply weigh down your brain, just as a woman does not wear costly jewelry simply to weigh herself down.
ការ​បរិភោគ អាហារ​ក្នុង​លោក មិន​ដឹង​ប្រមាណ ស៊ី​ច្រើន​ចាក់​ច្រាល វិបល្លាស​សន្ដាន ភ្លើង​ធាតុ​មិន​បាន ដុត​ដូច​ប្រក្រតី​ ។ ចាត់​ជា​ពិសពុល​ ព្រោះ​ណា​តែ​ស៊ី​ជ្រុល នាំ​កាឡកណ្ណី អោយ​មក​គ្រប់​ប្រាណ សន្ដាន​ប្រុសស្រី ព្រោះ​តែ​ចំណី គប្បី​រិះគិត ។
Translation
Regarding consumption of the food in this world, if you are not conscious of the amount you eat and eat wastefully without consideration for others, this will create conflict with relatives; when you die the fire will not be enough for a normal cremation (because relatives will not help build the funeral pyre). Overeating is poisonous because eating too much will make a stingy person of others, including relatives.
ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរកំបែកមាត់
Detail
សុភាសិត​នេះ​លោក​ប្រឌិត
ឲ្យ​យើង​ស្ដាប់​ហើយ​មាន​គំនិត ចេះ​គិត​ការងារ​ធំ​ទាំង​ឡាយ ។
ដូចពេល​កំពុង​ធ្វើការ​ណា មាន​អ្នក​ចរចារ​អធិប្បាយ
ជា​ពាក្យ​ឡេះឡោះ​នាំ​រំសាយ ឲ្យ​ក្លាយ​ព្យាយាម​ការ​ធំ​នោះ ។
មនុស្ស​ណា​ដែល​ពោល​ពាក្យ​បរិយាយ ឲ្យ​គេ​រសាយ​ការ​ដូច្នោះ
អ្នកប្រាជ្ញ​លោក​ហៅ​មនុស្ស​នោះ​ឡោះ មិន​ចេះ​អនុគ្រោះ​ការ​ម៉ឺងម៉ាត់ ។
ពេលណា​ដែល​ធ្វើ​ការ​ប៉ុន​ភ្នំ មិន​គិត​ខិត​ខំ​ដោយ​មធ្យ័ត
ទៅ​គិត​ឯ​ស្គរ​កំបែក​មាត់ ឲ្យ​ភ្លាត់​ចោល​ការ​មាន​ប្រយោជន៍ ៕
ការពារ​ប្រសើរ​ជាង​ព្យាបាល
Meaning
ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ
កាលណាក្រពះស្វិត ចិត្តក្តៅក្រហាយ
English
A hungry man is an angry man
កាលណាទិញដាវមិនបាន នឹងបានឣាចម៏សេះ
English
When one door shuts, another opens
កាលណាឣាជ័យធ្លាក់ទឹក ហៃឣើ ហៃឣឺ !!
English
When a tree falls, the monkeys scatter
កាលណាឣ្នកចែវទូកពីរនាក់ឈ្លោះដណ្តើមកន្លែងគ្នា ទូកនិងឣ្នកជិះត្រូវលង់ទឹក
English
Where grooms and householders are all alike great, very disastrous will it be for the house and all that dwell in it
Previous - 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 | …(142) - Next