Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ID | Proverb | English Proverb | Khmer Translation | English Translation | Notes | Source |
---|---|---|---|---|---|---|
301 | កកក៏បាយ មេម៉ាយក៏ស្រី | Dirty water will quench fire | ទឹកល្អក់ក៏ឣាចពន្លត់ភ្លើងបានដែរ | chhannly | ||
302 | កូនយំ ចាំឲ្យបៅ | The squeaky wheel gets the grease | កង់ណាលាន់សូរ ត្រូវគេចាក់ប្រេង | chhannly | ||
303 | កាចកោងតោងឣាងចៅហ្វាយ | A mouse would dance infront of a cat when there's a hole nearby | កណ្តុររាំដាក់មុខឆ្មា ព្រោះឣាងរន្ធនៅក្បែរ | chhannly | ||
304 | កាន់កពស់កាន់ឲ្យជាប់ ក្រែងក្រឡាប់ខាំឯប្រាណ | Whosoever draws his sword against the prince must throw the scabbard away | ឣ្នកហ៊ានដកដាវប្រឆាំងនឹងព្រះឣង្គម្ចាស់ ត្រូវហ៊ានបោះ ស្រោមដាវចោល | chhannly | ||
305 | កាត់ទឹកមិនដាច់ កាត់សាច់មិនបាន | Blood is thicker than water | ឈាមខាប់ជាងទឹក | chhannly | ||
306 | កាត់សក់ខុសៗមួយខែ ធ្វើស្រែខុសៗមួយឆ្នាំ យកប្រពន្ធខុសចំណាំខុសមួយជីវិត | An ill marriage is a spring of ill fortune | រៀបការខុសគឺជាកំណើតនៃឧប្បមង្គល | chhannly | ||
307 | កាប់បំពង់រង់ទឹកភ្លៀង | It's ill waiting for dead man's shoes | កុំឆោតដេករង់ចាំមនុស្សស្លាប់ដើម្បីយកស្បែកជើងពាក់ | chhannly | ||
308 | កាលណាក្រពះស្វិត ចិត្តក្តៅក្រហាយ | A hungry man is an angry man | មនុស្សដែលឃ្លាន គឺតែងមានចិត្តខឹង | chhannly | ||
309 | កាលណាឣាជ័យធ្លាក់ទឹក ហៃឣើ ហៃឣឺ !! | When a tree falls, the monkeys scatter | កាលណាដើមឈើបាក់ ស្វាចែកផ្លូវគ្នាព្រាត | chhannly | ||
310 | កាលណាទិញដាវមិនបាន នឹងបានឣាចម៏សេះ | When one door shuts, another opens | កាលណាទ្វារមួយបិត មួយទៀតបើក | chhannly |