Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
កាត់ទឹកមិនដាច់ កាត់សាច់មិនបាន
English
Blood is thicker than water
កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ
Meaning
វិប្បដិសារី​នៅ​ពេល​កាត់​កាល់​កូន​ចៅ
កាត់ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ
Detail

អត្ថាធិប្បាយ

ពាក្យ​នេះ​ពោល​សំដៅ​ទៅ​លើ​រឿង​មាតា​បិតា និង​កូន ។ កូន​ខ្លះ ជា​កូន​មិន​ស្តាប់​ឱវាទ​មាតា​បិតា​សោះ ។ ពួក​គេ​ដើរ​ខុស​គន្លង​ប្រពៃណី ខុសច្បាប់​រដ្ឋ ខុសច្បាប់​គ្រួសារ ប្រព្រឹត្ត​អំពើ​ថោកទាប លួច​ប្លន់ បោកប្រាស​គេឯង ភូត​កុហក​វីវក់ លួច​ទ្រព្យ​របស់​ម៉ែ​ឪ​ខ្លួន​ទៅ​លក់​ដើម្បី​ទៅ​ទិញ​គ្រឿងញៀន​មក​ជក់ ជាមួយ​ពួក​ម៉ាក​មិត្រ ដែល​ជា​មនុស្ស​ប្រភេទ​ដូច​គ្នា ។​ មាតា​បិតា នៅ​ពេល​ខ្លះ​ដោយសារ​ព្រួយ​នឹង​អំពើ​របស់​កូន​ដូច​រៀបរាប់​មកនេះ ក៏​កើត​ក្ដៅក្រហាយ និង​ខ្មាស​គេ មិនដឹង​ជា​យកមុខ​ទៅ​ទុក​ឯណា ក៏​តាំង​ជេរ​ស្ដី​កូន​នោះ ដោយ​ប្រកាស​ថា កាត់កាល់​ចោល ។​ តាម​ពិត ចិត្ត​ម៉ែ​ឪ​មិន​ងាយ​កាត់កាល់​កូន​ឲ្យ​ដាច់ប៉ាត់​ពី​ដួងចិត្ត អស់​ក្តី​អាល័យ អស់​ក្តី​ស្រឡាញ់ និង​អាណិត ដូច​សំដី​ដែល​ពេល​ចេញ​មក​នោះ​ទេ ។ អ្វី​ដែល​និយាយ​នោះ វា​គ្រាន់តែ​ជា​ចំហាយ​នៃ​ទោសៈ​មួយ​ភ្លែត ។ ទោសៈ​ដែល​កើត​មាន​ដល់​អ្នក​ណា​ម្នាក់ មិនមែន​មិន​រសាយ​សោះ​នោះ​ទេ យ៉ាង​យូរ ៤-៥​ថ្ងៃ ទោសៈ​នោះ មុខជា​ថយ​កំសួល​ខ្លះ​មិន​លែង ។ នេះ​គឺជា​រឿង​ធម្មតា​របស់​មនុស្ស ។ ហួស​ពី ៤-៥​ថ្ងៃ ចិត្ត​ម៉ែ​ឪ​វិល​ត្រឡប់​មក​គិតដល់​កូន​វិញ​ដដែល ។​ ចិត្ត​ម៉ែ​ឪ​ទៅ​លើ​កូន ទោះបី​ពោល​ថា កាត់​ចោល ឲ្យ​ផុត​ពី​គ្រួសារ​ដូច្នេះ​ក្តី ក៏​មិន​ខុស​ពី​គេ​យក​កាំបិត​ទៅ​កាត់ទឹក ដូច្នោះ​ដែរ តើ​អ្នក​ណា​អាច​កាត់ទឹក​ដាច់​បាន ។ នេះ​ជា​ពាក្យ​ឧបមា ។ ដោយសារ​បុព្វ​ហេតុនេះ ទើប​លោក​ចែង​ថា «កាត់ទឹក​មិន​ដាច់» ។​ «កាត់​សាច់​វា​ឈឺ» មាន​ន័យ​ដូច​បញ្ជាក់​ខាងលើ បើ​ហ៊ាន​កាត់កាល់​កូន​ចោល (កាត់​សាច់) មាតា​បិតា​ប្រាកដជា​មាន​ការ​ឈឺចាប់​ផ្លូវចិត្ត មិនដឹង​ថ្ងៃ​ណា​រសាយ​ទេ​… ។
កាត់សក់ខុសៗមួយខែ ធ្វើស្រែខុសៗមួយឆ្នាំ យកប្រពន្ធខុសចំណាំខុសមួយជីវិត
English
An ill marriage is a spring of ill fortune
កាន់កពស់កាន់ឲ្យជាប់ ក្រែងក្រឡាប់ខាំឯប្រាណ
English
Whosoever draws his sword against the prince must throw the scabbard away
កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ
Meaning
ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន
កាន់តែ​ខឹង កាន់តែ​ញញឹម
Meaning
បច្ចេក​វិធី​លាក់ពុត​របស់​ភាគី​មួយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត
កាប់​បំពង់​រង់​ទឹកភ្លៀង
Meaning
ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់
កាប់​បំពង់ រង់ទឹក​ភ្លៀង
Detail

អត្ថាធិប្បាយ

ជាន់​ដើម នៅ​ប្រទេស​ខ្មែរ គេ​ប្រើ​បំពង់​សម្រាប់​ដាក់​ទឹក នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ឆ្ងាយ ។ បំពង់​ភាគច្រើន គេ​ធ្វើ​អំពី​ដើម​ឫស្សី​យ៉ាង​ធំ ដោយ​យក​ដើម​នោះ​មក​កាត់​ជា​កង់ៗ​ទុក​ថ្នាំង​ខាងក្រោម​សម្រាប់​ទ្រ ខាងលើ ចំហ ។​ នៅ​រដូវភ្លៀង គេ​តម្រៀប​បំពង់​ទាំងនេះ​ជា​ជួរ តាម​រងស្បូវ ដើម្បី​ត្រង​យក​ទឹកភ្លៀង ដែល​ហូរ​ពី​ដំបូលផ្ទះ ។ ទឹក​នេះ​សម្រាប់​ប្រើ​ការ ផឹក ងូត ដាំ​ស្ល ។ល។ «រង់» ក្នុង​ទី​នេះ មាន​ន័យ​ថា រង់ចាំ ។ អត្ត​ន័យត្រង់​ភ្លឹង (មិន​បញ្ឆិត​បញ្ឆៀង) របស់​ពាក្យ​ខាងលើ គឺ​គេ​ចង់​និយាយ​ថា រដូវភ្លៀង​មិន​ទាន់​មក​ដល់​នៅឡើយ​ទេ គឺ​នៅ​ជា​ច្រើន​ខែ​ខាង​មុខ​ទៀត ហើយ​គេ​ឥត​ដឹង​ថា តើ​នឹង​មាន​ភ្លៀង​បង្អុរ ​​ក៏​ឥត​ផង​ទេ ។​ តាម​ពិត ន័យរ​បស់ពាក្យ​នេះ គឺ​គេ​ចង់​និយាយ​វែង​ជាង​នេះ​ទៅ​ទៀត ដូច​ត​ទៅ​នេះ ៖ មាន​មនុស្ស​ខ្លះ ដេក​សង្ឃឹម​ទុកជា​មុន​ទៅ​លើ​អ្វីមួយ​ដែល​នៅ​លឹមៗ​ឯជើង​មេឃ​ឯណោះ ដូចជា គេ​ទិញ​ឆ្នោត​មួយ​សន្លឹក រួច​ហើយ​គេ​ផ្អាក​ការ​រកស៊ី​អ្វីៗ​ទាំងអស់ ដោយ​មាន​សង្ឃឹមថា មុខជា​ត្រូវ​ឆ្នោត​មិន​ទាន បើ​យោង​ទៅ​តាម​ការ​យល់សប្តិ​របស់​គេ​កាលពី​យប់មិញ​នេះ ។​ ទាហរណ៍​មួយទៀត ដូចជា គេ​ទិញ​កូនជ្រូក​ញី​មួយ​យក​មក​ចិញ្ចឹម ដោយ​សង្ឃឹមថា ថ្ងៃ​មុខ កូនជ្រូក​នេះ​នឹង​ក្លាយទៅជា​មេ​ជ្រូក​មួយ​ដែល​មានកូន​យ៉ាង​ច្រើន ។ លុះ​កូន​ទាំងនោះ​ធំ​ឡើង គេ​នឹង​លក់​វា​… បាន​ប្រាក់​យ៉ាង​សន្ធឹក​… ក្លាយ​ខ្លួន​ជា​អ្នកមាន​ម្នាក់​មិន​ទាន ។ ដោយសារ​គំនិត​នេះ បុគ្គល​នោះ ក៏​ផ្អាក​ការ​រក​ទទួលទាន​គ្រប់យ៉ាង ដេក​សង្ឃឹម ឬ​ប្រគល់​វាសនា​ទាំងស្រុង​របស់​ខ្លួន​ទៅ​លើ​កូនជ្រូក​ប៉ុន​កដៃ​នោះ ។ តើ​សុបិន​បែប​នេះ អាច​ក្លាយ​ទៅ​រឿង​ពិត​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​កើត​ទេ ? ចាប់ពី​ថ្ងៃនេះ​ទៅ​ដល់​ថ្ងៃ​លក់​កូនជ្រូក តើ​បាន​អី​យក​ទៅ​ទិញ​អង្ករ មក​បបរ​ឲ្យ​កូន​ឆី ? នេះ​ជា​អត្ថន័យ​ជាក់លាក់​នៃ​សុភាសិត​ទាង​លើ ។​
កាប់បំពង់រង់ទឹកភ្លៀង
English
It's ill waiting for dead man's shoes
Previous - 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 | …(142) - Next