Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស
Detail
ពាក្យនេះអ្នកប្រាជ្ញបុរាណ
លោកពោលត្រង់ៗនឹងប្រស្នា តាមគោលធម្មតាដែលធ្លាប់ចាត់ ។
ថាសត្វកំប្រុកតែងភោក្ដា ស៊ីនូវផ្លែល្វាពេញៗមាត់
សត្វទាកវែងហើយទន់ក្ដាត់ ធម្មតាតែងចាត់ឲ្យមួលបាន ។
សត្វឈ្លូសបើជុះហើយកាលណា រមែងក្ដៅផ្សាក្ដិតពុំក្សាន្ត
នេះជាធម្មតាពុំដែលខាន អ្នកផងដឹងបានទាំងប្រុសស្រី ។
ពាក្យនេះបើពោលជាប្រស្នា បានខាងអ្នកណាធ្វើខុសអ្វី
តែគេចេះកែប្រែសេចក្ដី ឲ្យខុសចៀសពីខ្លួនគេទៅ ។
ដោយគេចេះលើកចេះទម្លាក់ ទោសនោះឲ្យធ្លាក់ទៅឋិតនៅ
លើមនុស្សណាមួយដែលឆោតខ្លៅ ឲ្យទៅជាមានទោសជួសស្នង ។
កើតមកជាមនុស្សត្រូវឧស្សាហ៍ រៀនសិល្បៈវិជ្ជាច្រើនពួកកង
កុំឲ្យឆោតខ្លៅខុសទំនង ប្រយ័ត្នក្រែងស្នងទោសដូចឈ្លូស ៕

កំពង់មិនដែលស្ងាត់ មាត់មិនដែលស្ងៀម
Detail
សុភាសិតនេះត្រង់មិនប្រស្នា
យើងក៏ធ្លាប់ដឹងធ្លាប់ឃើញថា ធម្មតាកំពង់មិនដែលស្ងាត់ ។
ដោយមានមហាជនគេទៅមក រិះរកចុះឡើងជាច្រើនក្ដាត់
នេះជាសភាពធម្មតាចាត់ មិនឲ្យមានស្ងាត់គ្រប់កន្លែង ។
ហេតុនេះអ្នកប្រាជ្ញបុរាណា ប្រៀបធៀបឧបមាយ៉ាងច្បាស់ទែង
ថាដូចជាមាត់យើងនេះឯង ក៏តែងតែពោលនូវវាចា ។
មិនដែលស្ងៀមស្ងាត់បាត់យូរទេ បើទុកជាគេឃាត់យ៉ាងណា
ឈប់តែបន្តិចក៏ពោលថា កើតជាវាចាផ្សេងទៀតឡើង ៕

កំភ្លាញស្លាប់ពីព្រោះមាត់
Meaning
ការនិយាយពុំស្គាល់កាលគួរ ឬពុំគួរ
កំភ្លាញស្លាប់ពីព្រោះមាត់ ខ្វែកស្លាប់ពីព្រោះអាចម៍
Detail
សុភាសិតនេះបុរាណា
លោកពោលត្រង់ៗនឹងប្រស្នា ទៅតាមធម្មតាការប្រព្រឹត្ត ។
ថាត្រីកំភ្លាញរមែងភ្លាត់ ស្លាប់ព្រោះតែមាត់ឥតគំនិត
ឲ្យពួកនេសាទបានឃើញពិត ទើបគេរួបរឹតចាប់បានមក ។
មួយទៀតធម្មតាព្រានចាក់ជង់ តែងរង់ចាំមើលក្នុងទីជ្រក
កាលឃើញអាចម៍ខ្វែកទើបគយក ជង់មកចាក់រាយត្រង់ទីនោះ ។
ឯពួកសត្វខ្វែកអាប់ប្រាជ្ញា តែជុះត្រង់ណាមកត្រង់នោះ
រមែងជាប់ជង់ជាបាបគ្រោះ ពីព្រោះតែជុះទុកជាដាន ។
នេះជាគតិនៃធម្មតា ដូចមនុស្សឯណាចិត្តហៅហាន
និយាយសម្ដីឥតប្រមាណ ទៅតាមតែបានប្រទះមាត់ ។
ពិតតែពីពោលថាប្លូវៗ មិនគិតខុសត្រូវចេះតែផ្ទាត់
អ្នកនោះតែងបានទោសព្រោះមាត់ ដែលផ្ទាត់មិនគិតមុខក្រោយឡើយ ៕

កំភ្លាញស្លាប់ព្រោះមាត់ខ្វែកស្លាប់ព្រោះឣាចមន៏
English
Let every sheep hang by his own shank
កម្លាំងនៅស្រមោច ឫទ្ធិនៅខ្មោច អំណាចនៅកូនក្មេង
Detail
ពាក្យនេះមិនមែនជាប្រស្នា
ជាពាក្យពោលត្រង់តាមធម្មតា បើពិចារណាគង់ឃើញពិត ។
ដូចយ៉ាងស្រមោចផងទាំងឡាយ វាមានរូបកាយតូចល្អិតៗ
តែមានកម្លាំងខ្លាំងយ៉ាងស្និទ្ធ គេបានឃើញពិតពេលវាពាំ ។
អីវ៉ាន់ណាមួយដោយសាមគ្គី ព្រួតជួយគ្នាគ្នីយ៉ាងមួនមាំ
វាអាចជញ្ជូនអាចដឹកនាំ វត្ថុធំៗលើសខ្លួនបាន ។
ឯខ្មោចបិសាចអសុរកាយ វាចេះក្លែងក្លាយឫទ្ធិសាមាន្យ
មនុស្សយើងឃើញហើយស្ងើចវាបាន ដោយខ្មោចវាមានឫទ្ធិមួនមាំ ។
ចំណែកឯពួកក្មេងតូចៗ ដំណូចតែត្រឹមពីរបីឆ្នាំ
អស់ពួកចាស់ៗតែងថែទាំ ទម្រាំវាធំដូចគេឯង ។
កាលវានៅតូចនោះធ្វើខុស កំហុសដោយល្ងង់មិនកោតក្រែង
ដល់ម្ដាយឪពុករបស់ឯង សំដែងអំណាចវាយ៉ាងណា ។
ក៏ចាស់មិនយកទោសកំហុស ដែលទៅធ្វើខុសនោះម្ដេចម្ដា
ហេតុនេះបុរាណលោកពោលថា ដូចមាតិកាពោលខាងដើម ៕

កំហឹងទល់កំហល់
Meaning
យកកំហឹងទៅទល់នឹងការក្រេវក្រោធ
កំហុសដដែលៗ មិនឣាចសម្គាល់ថាត្រូវបានទេ
English
Two wrongs don't make a right
កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើ បានអ្វីនឹងខុស ។
Translation
Blame for error always lies with those who act; those who do nothing, what do they have to be wrong about?
កាចកោងតោងឣាងចៅហ្វាយ
English
A mouse would dance infront of a cat when there's a hole nearby