Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ក្មេងអាងយំ ពាលអាងប្រដំ ចាស់អាងស្លាប់
Detail
ក្មេងអាងយំ ពាលអាងប្រដំ ចាស់អាងស្លាប់ ន័យខ្លះថា ពាលអាងកាប់ ចាស់អាងស្លាប់ ក្មេងអាងយំ ពាក្យនេះលោកពោលតាមធម្មតា
ដែលយើងធ្លាប់គិតពិចារណា គឺឃើញថាពិតឥតកុហក ។
ទំនៀមក្មេងតូចដែលនៅខ្លៅ បើកើតមួម៉ៅកករល្អក់
នឹងរឿងអ្វីមួយតែងខ្និចខ្នក់ ង៉ិចង៉ក់ក្នុងចិត្តឥតគណនា ។
ច្រើនអាងតែយំដាក់ជាមុខ រំអុកឲ្យចាស់លោមលួងវា
រឿងនេះតែងមានជាធម្មតា កូនក្មេងណាៗក៏មិនខាន ។
ឯពួកមនុស្សពាលមិនអាងយំ អាងតែប្រដំទាត់ធាក់ច្រាន
ចាក់កាប់សម្លាប់យ៉ាងក្លាហាន ដោយចិត្តសាមាន្យរបស់វា ។
ឯមនុស្សចាស់ៗចំណាស់ហើយ មិនដូច្នោះឡើយព្រោះជរា
ច្រើនតែប្រជុំនិយាយគ្នា អាងតែមរណាដាក់ជាមុខ ៕

ក្រក៏ក្រចុះឲ្យតែមាន
Meaning
ក្រទ្រព្យសម្ប័ទចុះឲ្យតែមានចំណេះវិជ្ជា
ក្របីនឹងចេក ក្អែកនឹងពងមាន់
Meaning
របស់ជាទីចូលចិត្តនៃភាគីមួយ
ក្របីបាត់ ទើបធ្វើរបង ដល់ពេលប្រឡង ទើបស្វាធ្យាយ
Detail
ក្របីបាត់ ទើបធ្វើរបង ដល់ពេលប្រឡង ទើបស្វាធ្យាយ
លុះពេលចេញដើរ ទើបវេចសំពាយ បីនេះអន្តរាយ អសារឥតការ
អត្ថាធិប្បាយ
សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរសយើងចង់ទូន្មានយើងថា ត្រូវមានការប្រុងប្រៀបទុកជាមុន កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទារ រត់ជើងបីជើងបួន រករបៀបការពារ… វាគ្មានបានប្រយោជន៍អ្វីទេ ! គួរធ្វើរបងការពារក្របីឲ្យបានមាំ កុំឲ្យចោរលួចបាន មិនត្រូវធ្វើរបងក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។ ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ ? ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសម្ពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើនដែលត្រូវយកទៅជាមួយខ្លួន មុខជាមិនបានទៅជាមួយខ្លួនឡើយ !ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ
Meaning
ដល់ពេលទើបធ្វើ គ្មានប្រយោជន៍អ្វីឡើយ
ក្របីស៊ីស្មៅក្នុងអូរ
Meaning
អ្នកកណ្ដាលស៊ីរះទាំងសងខាង
ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក កុំឲ្យដើរចូល
Detail
ពាក្យនេះបោរាណលោកឧបមា
ជាពាក្យប្រៀបធៀបបែបប្រស្នា ឲ្យយើងរាល់គ្នាខំលះបង់ ។
ពាក្យថាក្របីមានស្នែងកែក គឺមនុស្សចិត្តបែកមិនទៀងត្រង់
មិនកាន់តាមធម៌ព្រះពុទ្ធអង្គ លោកឲ្យលះបង់កុំចូលជិត ។
ពាក្យថាមនុស្សកែកភ្នែកស្រលៀង គឺមនុស្សលំអៀងចាកការពិត
ចិត្តកៀចវៀចវេរធ្វើទុច្ចរិត ហាមកុំដើរជិតកុំដើរចូល ៕
ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ
Meaning
អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ
ក្រពើលង់ទឹក តុលាការចាញ់ក្ដី
Meaning
បញ្ហាយ៉ាងធ្ងន់ដែលមិនអាចជួយសម្រាលបាន
ក្រពើវង្វេងបឹង
Meaning
មនុស្សអកត្តញ្ញូបំភ្លេចគុណគេ